អង្គការមូលនិធិប្រាសាទពិភពលោកប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីជួសជុលរាល់

ខេត្តសៀមរាប៖ អង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund)របស់សហរដ្ឋអាមេរិក បានធ្វើពិធីរំលឹកខួបលើកទី៣៥ឆ្នាំ នៃបេសកកម្មរបស់ខ្លួនព្រមទាំងពិធីប្រគល់ និងទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ កាលពីរសៀលថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤។ ពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣នោះ មាន ប្រាសាទ តាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់សមុទ្រកូទឹកដោះរបស់ប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា…

ទួរគីផ្តល់សច្ចាប័នសមាជិកភាពណាតូរបស់ស៊ុយអែត

សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា ប្រធានាធិបតីទួរគីលោក Tayyip Erdogan ទីបំផុតបានយល់ព្រមជាផ្លូវការឱ្យស៊ុយអែតចូលរួមក្នុងអង្គការណាតូ (NATO) បន្ទាប់ពីអូសបន្លាយពេលអស់ជាច្រើនខែ ហើយឥលូវនៅសល់តែហុងគ្រីប៉ុណ្ណោះ ដែលនៅជា​ឧបសគ្គ មុនពេលទីក្រុងស្តុកខុលអាចក្លាយជាសមាជិកបក្សសម្ព័ន្ធយោធា​មួយនេះ។សេចក្តីប្រកាសព័ត៌មានពីការិយាល័យលោក Erdogan បានបង្ហាញថា លោកប្រធានាធិបតីទួរកី បានចុះហត្ថលេខាជាផ្លូវការលើការផ្តល់​សច្ចាប័នពីសំណាក់សភាទួរគី…

មន្រ្តីជំនាញផ្នែកអធិការកិច្ចម្ហូបអាហារ ក.ប.ប. សាខាខេត្តព្រះសីហនុចុះត្រួតពិនិត្យលើកុងតឺន័រផ្ទុកសាច់បង្កកតាមការស្នើសុំសហការពីគយ និងរដ្ឋាករ

ខេត្ត​ព្រះសីហនុ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី២៦ ខែមករា​ ឆ្នាំ​២០២៤នេះថា​៖ មន្ត្រីស៊ើបអង្កេត​ និងមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខារាជធានី-ខេត្ត បានខិតខំបន្តអនុវត្តតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការធានាឱ្យបាននូវការចរាចរទំនិញដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។ជាក់ស្ដែង​មន្រ្តីជំនាញផ្នែកម្ហូបអាហារនៃសាខា ក.ប.ប. ប្រចាំខេត្តព្រះសីហនុ​ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានចូលរួមត្រួតពិនិត្យសាច់បង្កកចំនួន១កុងតឺន័រស្របតាមការស្នើសុំកិច្ចសហការពីស្ថាប័នគយ និងរដ្ឋាករប្រចាំក្រុងព្រះសីហនុ។ ក្នុងសកម្មភាពត្រួតពិនិត្យគឺស្ថិតនៅទីលាន CY…

អ្នកនាំពាក្យក្រសួងសាធារណការ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ត្រៀមបើកការដ្ឋានសាងសង់នៅខែក្រោយនេះហើយ

ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតភូមិសាស្ត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងត្រើយខាងកើត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រៀមបើកការដ្ឋានសាងសង់នៅខែក្រោយនេះហើយ។អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ផន រឹម បានប្រាប់សារព័ត៌មានឱ្យដឹងថា ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្កើតគណៈកម្មការរួចហើយ ដើម្បីត្រៀមរៀបចំសម្ភោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ កុម្ភៈ…

អាជ្ញាធរឃាត់គ្រឿងទេសវៀតណាមជិត ១០តោននាំចូលកម្ពុជា

ព្រៃវែងៈ អាជ្ញាធរឃាត់គ្រឿងទេសវៀតណាមជិត ១០តោននាំចូលកម្ពុជា ដែលទំនិញទាំងនោះសុទ្ធតែជាទំនិញគេចពន្ធ។ មន្ត្រីជំនាញ បានឱ្យដឹងថា គ្រឿងទេសជាច្រើនមុខ មានទម្ងន់សរុបជិត ១០តោន ដែលឈ្មួញលួច ដឹកតាមម៉ូតូរ៉ឺម៉ក នាំចូលគេចពន្ធពីប្រទេសវៀតណាម កំពុងដឹកជញ្ជូនឆ្ពោះទៅកាន់រាជធានីភ្នំពេញ ត្រូវបានកម្លាំងគយចល័តតំបន់ ៦ ស្ទាក់ចាប់បាន ។ សកម្មភាពស្ទាក់ចាប់ទំនិញគេចពន្ធនេះ បានធ្វើឡើងកាលពីវេលា ម៉ោង…

ខេត្ត​មួយ​ចំនួន​នៅតាម​ជួរភ្នំ​ បន្តចុះ​ត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៩-២១°C

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៦ ដល់២៨ ខែមករា ឆ្នាំ២០២៤នេះ។ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលមកលើខាងជើង និងឦសានប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានកម្រិតមធ្យម។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី១៩-២៣°C សីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន…

រុស្ស៉ី៖ ទីក្រុងកៀវជាអ្នកបាញ់ទម្លាក់យន្តហោះដឹកឈ្លើយសឹកអ៊ុយក្រែន

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា រុស្ស៉ីបានចោទប្រកាន់ទីក្រុងកៀវថា ជាអ្នកបាញ់ទម្លាក់យន្តហោះយោធាដឹកជញ្ជូន១គ្រឿងរបស់ខ្លួន ដែលដឹកឈ្លើយសឹកអ៊ុយក្រែន ដើម្បីត្រៀមសម្រាប់ការដោះដូរអ្នកទោសសង្រ្គាម ហើយបានផ្តាច់ជីវិតមនុស្សទាំងអស់ដែលជិះលើនោះ។ទីក្រុងកៀវដំបូងឡើយបានទទួលស្គាល់ថា នឹងមានការដោះដូរឈ្លើយសឹកជាមួយរុស្ស៉ី កាលពីថ្ងៃពុធ ប៉ុន្តែប៉ុន្មានម៉ោងក្រោយហេតុការណ៍ធ្លាក់យន្តហោះ អ៊ុយក្រែនបាននិយាយថា ខ្លួននៅមិនមានព័ត៌មានគួរឱ្យជឿទុកចិត្តបាន ស្តីពីអ្នកដំណើរនៅលើយន្តហោះនោះឡើយទេ ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក…

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមស្វាគមន៍ នាវាទេសចរណ៍Westerdam មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀតដោយនាំអ្នកទេសចរមកចំនួន ១.៨៧៣នាក់

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា , អរគុណដល់នាវាទេសចរណ៍ Westerdam ដែលតែងចងចាំ និងនឹករឭកកម្ពុជា ព្រមទាំងពាំនាំអ្នកទេសចរ មកកម្សាន្ត និងស្វែងយល់អំពីគោលដៅទេសចរណ៍នៅកម្ពុជា ដែលកំពុងសុខសាន្តក្នុងសុខសន្តិភាព…

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ២៥ មករា កើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ១២នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១២លើក (យប់ ០៩លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០២នាក់), រងរបួសសរុប ១២នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៨នាក់…