សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងនាមជាប្រទេសតូច មហិច្ឆតារបស់កម្ពុជាមិនមែនជាកម្លាំងយោធាទេ ប៉ុន្តែគឺក្នុងការបង្កើតសន្តិភាព
ខេត្តសៀមរាប៖ ថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI ) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមុិញ នាខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាជារដ្ឋតូចដែលប្រកាន់ខ្ជាប់ គោលនយោបាយការបរទេស ឯករាជ្យ រួមជាមួយការគោរពច្បាប់អន្តរជាតិ ដែលទាមទារឱ្យយើងខិតខំក្នុងការពង្រឹងនូវភាពធន់នៃ ជាតិរបស់យើងក្នុងវិស័យនយោបាយសន្តិសុខ…