ការរអិលបាក់ដីនៅអេត្យូពី៖ អង្គការសហប្រជាជាតិបារម្ភថាមនុស្សរហូតដល់៥០០នាក់បានស្លាប់
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានដកស្រង់ព័ត៌មានពីអាជ្ញាធរមូលដ្ឋានដោយនិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៥៧ នាក់។ OCHA បារម្ភថា ចំនួនអ្នកស្លាប់អាចឡើងដល់ ៥០០នាក់។កាលពីថ្ងៃទី 25 ខែកក្កដា អង្គការសហប្រជាជាតិបាននិយាយថាចំនួនអ្នកស្លាប់ដោយសារការបាក់ដីដ៏បំផ្លិចបំផ្លាញនៅភាគខាងត្បូងប្រទេសអេត្យូពីបានកើនឡើងដល់ 257 នាក់ ហើយបានព្រមានថា ចំនួននេះអាចកើនឡើងខ្ពស់។គ្រោះមហន្តរាយនេះបានកើតឡើងកាលពីថ្ងៃទី 22 ខែកក្កដា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំមួយក្នុងរដ្ឋ…