Category: អន្តរជាតិ

ដោយសារ​បាតុកម្ម​ទាម​ទារប្រាក់​ខែ​ខ្ពស់​នៅ​បង់​ក្លា​ដែស រោងចក្រ​១៥០​បាន​បិទ​និង​កម្មករ​១១.០០០​នាក់​រង​ការចោទប្រកាន់​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ឧស្សាហករ​កាត់ដេ​របង់​ក្លា​ដែស​កាលពី​ថ្ងៃសៅរ៍​បានបិទ​រោងចក្រ​១៥០​ដោយ​គ្មាន​កំណត់ពេល នៅពេល​ប៉ូលីស​ធ្វើការ​ចោទប្រកាន់​កម្មក​រ​១១.០០០នាក់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ប្រឆាំង​ហិង្សា​ដើម្បី​ទាមទារ​ការដំឡើង​ប្រាក់​ថ្លៃឈ្នួល​អ​ប្បរមា​។​ ​សូមបញ្ជាក់​ថា បង់​ក្លា​ដែស​មាន​រោងចក្រ​កាត់ដេរ​ប្រមាណ​៣.៥០០ និង​ផ្តល់​ការងារ​ដល់​កម្មករ​ប្រមាណ​បួន​លាន​នាក់​។​ការនាំចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​នេះ​តំណាង​អោយ​៨៥ភាគរយ​នៃ​ការនាំ​ចេញ​សរុប​៥៥​ពាន់​លាន​ដុល្លារ​របស់​បង់ក្លាដែស ដោយ​ផ្គត់ផ្គង់​ប្រ៊ែន​ល្បីៗ​រួមមាន​Levi’s, Zara និង H&M។​តែ​លក្ខខណ្ឌ​ការងារ​ពិបាក​ភ្នែក​មើល​សំរាប់​កម្មករ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ក្រីក្រ ដោយ​ប្រាក់ខែ​ដែល​ទើប​ដំឡើង​ជា​ង​៥០​ភាគ​បានត្រឹមតែ​៨.៣០០​តា​កា​(១០២,៥​ដុល្លារ​)​។​ ​គណៈកម្មាធិការ​តែងតាំង​ដោយ​រដ្ឋាភិបាល​មួយ​កាលពី​ថ្ងៃ​អង្គារ​បានសំរេច​ដំឡើង​ប្រាក់​ថ្លៃឈ្នួល​អ​ប្បរមា​៥៦,២៥​ភាគរយដល់​១២.៥០០​តា​កា តែ​ពួកកម្មករ​មិន​ទទួលយក​ដោយ​ទាម​ទារ​២៣.០០០​តា​កា​(២០៩,៤២​ដុល្លារ​)​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កម្មករ​ប្រមាណ​១៥.០០០​នាក់​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​នៅលើ​ផ្លូវ​ជាតិ​មួយ​និង​បាន​វាយបំផ្លាញ​រោងចក្រ​ធំ​មួយ​រួម​ជាមួយ​រោងចក្រ​តូចៗ​ជាង​ដប់​ទៀត​។​ ​សូមបញ្ជាក់​ថា បាតុកម្ម​ទាមទារ​ប្រាក់​ខែ​ខ្ពស់​ឡើង​នេះ​បាន​ចាប់ផ្តើម​កាលពី​ខែតុលា ដោយ​ការទាមទារ​ភាគច្រើន​ប្រែជា​ហិង្សា​និង​សម្លាប់​កម្មករ​យ៉ាង​តិច​បីនាក់ហើយ​ចក្រ​ជាង​៧០​រង​ការ​វាយបំផ្លាញ​៕

គ្រាប់បែកប្រហែល ២៩ពាន់តោនបានទម្លាក់លើតំបន់ហ្គាហ្សាដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រហែល ៤ ពាន់លានដុល្លារ

យោងតាមរដ្ឋាភិបាលនៅតំបន់ហ្គាហ្សា យុទ្ធនាការវាយលុករបស់អ៊ីស្រាអែលក្នុងរយៈពេលមួយខែកន្លងមកនេះ បានបំផ្លាញផ្ទះជាង 50% នៅទីនេះ ដែលបណ្តាលឱ្យខូចខាតសម្ភារៈប្រមាណ 4 ពាន់លានដុល្លារ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី 10 ខែវិច្ឆិកា ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល Gaza បាននិយាយថា ផ្ទះល្វែងប្រហែល 40.000 ខ្នង នៅតំបន់ដីដែលឡោមព័ទ្ធត្រូវបានបំផ្លាញដោយគ្រាប់បែករបស់កងទ័ពអ៊ីស្រាអែល។យោងតាមសេចក្តីថ្លែងការណ៍មួយផងដែរ គ្រឿងផ្ទុះប្រហែល 29.000 តោនត្រូវបានទម្លាក់នៅលើតំបន់ហ្គាហ្សាចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅថ្ងៃទី៧…

កុមារក្លាយជាជនរងគ្រោះក្នុងជម្លោះរបស់មនុស្សធំ ក្នុងសង្គ្រាមនៅ​ហ្គាហ្សា

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដកស្រង់សំដី អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថាកុមារម្នាក់ត្រូវបានសម្លាប់ជាមធ្យមរៀងរាល់ ១០នាទីម្ដង ក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ជាមួយការព្រមានថាគ្មានមនុស្សណាម្នាក់ក្នុងតំបន់មួយនេះមានសុវត្ថិភាពនោះឡើយ។ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោក Tedros…

យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអាមេរិកថ្មី ហោះហើរលើកដំបូង ពេលកំពុងតានតឹង នៅមជ្ឈិមបូព៌ា

សារព័ត៌មាន រ៉យទ័របានផ្សាយថា យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរបំបាំងកាយរយៈចម្ងាយឆ្ងាយ B-21 Raider ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសអាមេរិក ទើបតែធ្វើការហោះហើរលើកដំបូងនៅថ្ងៃទី ១០ ខែវិច្ឆិកា។យោងតាមសាក្សីមួយចំនួន យន្តហោះ B-21 បានហោះចេញពីអាកាសយានដ្ឋានយោធា Factory 42 ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅម៉ោងជិត ៧ ព្រឹក។ កងទ័ពអាកាសអាមេរិកមិនបានប្រកាសជាមុនទេ ប៉ុន្តែមនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅក្បែរនោះដោយសង្ឃឹមថានឹងឃើញយន្តហោះទម្លាក់គ្រាប់បែកហោះឡើងលើមេឃ។អ្នកនាំពាក្យរបស់កងទ័ពអាកាសលោកស្រី…

អុីស្រាអែលបានរកឃើញផ្លូវរូងក្រោមដីទី ៩១ របស់ហាម៉ាស់

ៗនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរកឃើញផ្លូវរូងក្រោមដីរបស់ហាម៉ាសទី 91 ចាប់តាំងពីទីក្រុង Tel Aviv បានចាប់ផ្តើមប្រតិបត្តិការជើងគោករបស់ខ្លួន។ ក្រុមអ្នកយកព័ត៌មានពីកាសែត Times of Israel ថ្មីៗនេះមានឱកាសចូលរួមជាមួយវិស្វករប្រយុទ្ធរបស់កងទ័ពអ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្គាហ្សា ខណៈដែលពួកគេបានស្វែងរក និងបំផ្លាញរាល់បន្ទាយរបស់ Hamas ក្រោមដីដែលពួកគេអាចរកបានដោយវិធីសាស្ត្រ រួមទាំងនៅក្រោមគ្រែរបស់កុមារនៅក្នុងសង្កាត់មាត់សមុទ្រមួយ។ការឈានដល់តំបន់ជ្រៅមួយនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីបក្នុងសប្តាហ៍នេះ ទាហាននៃកងវិស្វកម្មប្រយុទ្ធរបស់កងកម្លាំងការពារអ៊ីស្រាអែល…