Category: អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែនជឿជាក់ថា អាមេរិកនឹងមិនក្បត់អ៊ុយក្រែនឡើយ

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា លោកនៅតែមានជំនឿចិត្តថាសហរដ្ឋអាមេរិកនឹងមិនក្បត់ប្រទេសរបស់លោកដោយបញ្ឈប់ការផ្ដល់ជំនួយយោធានោះទេ ខណៈដែលទីក្រុងកៀវកំពុងតស៊ូវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែន។ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងចំពេលដែលជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន កំពុងជាប់គាំងដោយសារការជំទាស់ពីក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាទាំង២ របស់សហរដ្ឋអាមេរិក ចំពោះមុខការព្រមានពីសេតវិមានថាកញ្ចប់ថវិកាសម្រាប់ទិញអាវុធផ្ដល់ឱ្យអ៊ុយក្រែននឹងត្រូវអស់នៅដំណាច់ឆ្នាំនេះ ប្រសិនបើមិនមានការអនុម័តជំនួយថ្មីទេនោះ។តែយ៉ាងណាក៏ដោយ ក្នុងសន្និសីទសារព័ត៌មានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអង្គារសប្ដាហ៍នេះ…

ចិនធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយគម្រោងឆ្លងសមុទ្រមានទឹកប្រាក់ជិត៧ពាន់លានដុល្លារ បានបញ្ចប់ត្រឹមមួយប៉ប្រិចភ្នែក

សូម្បីតែនៅក្នុងទឹកដីដ៏ល្បីល្បាញសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់ពិភពលោកក៏ដោយ ក៏គម្រោងបំបែកកំណត់ត្រាពិភពលោកនេះគឺជាអ្វីមួយដែលទាក់ទាញការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា។ស្ពានមានប្រវែង 15 ម៉ាយ (24 គីឡូម៉ែត្រ) ទទឹង៨គន្លងរថយន្ត ដោយមានកោះសិប្បនិមិត្ត និងផ្លូវរូងក្រោមដីមួយ ស្ពាន Shenzhen-Zhongshan របស់ប្រទេសចិនមានតម្លៃ 6.7 ពាន់លានដុល្លារ គឺជាគម្រោងដ៏មានមហិច្ឆតា។ ចំពេលមានអ្នកគាំទ្រជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកសាងសង់ស្ពានថ្មីៗនេះបានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយដោយអុ៊តកៅស៊ូផ្លូវ ច្រើនជាង 243.200 ហ្វីតការ៉េ…

ស្លាប់និងរបួសរាប់រយនាក់ក្រោយគ្រោះរញ្ជួយដីនៅចិន

នៅថ្ងៃទី19 ខែធ្នូ ទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សាយថា មានមនុស្សយ៉ាងហោចណាស់១១១នាក់បានស្លាប់និងជាង100នាក់បានរងរបួសនៅក្នុងការរញ្ជួយដីកម្រិត 6.2 រុិចទ័រនៅក្នុងខេត្ត Gansu ភាគពាយព្យប្រទេសចិន។ការរញ្ជួយដីបានកើតឡើងនៅស្រុក Xishishan ស្រុក Linxia ខេត្ត Gansu នៅវេលាម៉ោង 11:59 នាទីយប់ថ្ងៃទី18 ខែធ្នូ (ម៉ោងក្នុងតំបន់)។…

អា​ល្លឺ​ម៉​ង់ បារាំង និង​អ៊ី​តា​លី ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​បទ​ប្បញ្ញត្តិ AI នា​ពេល​អនាគត

ប្រភព​ពី​រ៉​យ​ទ័​រ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ រាយការណ៍​ថា រដ្ឋាភិបាល​ប្រទេស​ទាំង ៣ ពេញចិត្ត​ក្នុង​ការ​ចងការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ដោយ​ស្ម័គ្រចិត្ត សម្រាប់​អ្នក​ផ្តល់​សេវា AI ខ្នាត​ធំ និង​ខ្នាត​តូច នៅ​ក្នុង​សហភាព​អឺរ៉ុប​។ គណៈកម្មការ​អឺរ៉ុប សភា​អឺរ៉ុប និង​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បច្ចុប្បន្ន​កំពុង​ចរចា​អំពី​របៀប​ដែល​ប្លុក​នេះ គួរតែ​ដាក់ខ្លួន​យ៉ាង​ម៉ត់ចត់​នៅ​ក្នុង​វិស័យ​ថ្មី​នេះ​។ សភា​អឺរ៉ុប​ក៏​បាន​បង្ហាញ​ច្បាប់ AI…

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបង្ហាញពីចំនួនប្រាក់ដែលក្រុមហ៊ុនបរទេសបាត់បង់ពេលចាកចេញពីរុស្ស៊ី

យោងតាមកាសែត New York Times បានផ្សាយនៅថ្ងៃទី១៨ខែធ្នូថា ក្រុមហ៊ុនបរទេសដែលចាកចេញពីទីផ្សាររុស្ស៊ីចាប់ពីថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022 បានទទួលរងការខាតបង់ច្រើនជាង១០០ពាន់លានដុល្លារ។យោងតាមការវិភាគនៃរបាយការណ៍ហិរញ្ញវត្ថុដែលដកស្រង់ដោយកាសែតខាងលើ ក្រុមហ៊ុនលោកខាងលិចដែលប្រកាសដកខ្លួនបានរាយការណ៍ពីការខាតបង់ជាង 103 ពាន់លានដុល្លារ។ អាជ្ញាធររុស្ស៊ីបានបង្កកទ្រព្យសម្បត្តិទាំងនេះរបស់ក្រុមហ៊ុន ហើយបានប្រកាសពីលក្ខខណ្ឌនៃការចាកចេញរបស់ពួកគេ។លោកខាងលិចត្រូវបានគេនិយាយថា វិធានការបែបនេះអាច “ធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ី” និង “ចុះខ្សោយកម្លាំងយោធារបស់ខ្លួន”…

អូស្ត្រាលីបន្តរងការវាយប្រហារដោយទឹកជំនន់ បង្កឡើងដោយព្យុះ ស៊ីក្លូន Jasper

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងសល់ពីចំហាយនៃព្យុះស៊ីក្លូន Jasper នាថ្ងៃ១៨ខែធ្នូនេះបានបង្កជាគ្រោះទឹកជំនន់ នៅក្នុងទីក្រុងទេសចរណ៍ជាច្រើន ដែលស្ថិតនៅភាគឦសាន ប្រទេសអូស្ត្រាលី តាមបណ្ដោយតំបន់ថ្មប៉ប្រះទឹកដ៏ល្បីល្បាញរបស់ពិភពលោក Great Barrier Reef ដោយបង្ខំឲ្យមានការជម្លៀសមនុស្ស ខណៈអ្នកស្រុកមួយចំនួន នាំគ្នាឡើងដំបូលផ្ទះ…

ក្បួនរថយន្តប្រធានាធិបតីបៃដិន ជួបគ្រោះថ្នាក់

នៅល្ងាចថ្ងៃទី ១៧ ខែធ្នូ រថយន្តមួយគ្រឿងបានបុកជាមួយរថយន្ត SUV ក្នុងក្បួនអមដំណើរលោកប្រធានាធិបតីអាមេរិក Joe Biden ប៉ុន្តែសំណាងល្អមេដឹកនាំអាមេរិកមិនមានគ្រោះថ្នាក់នោះឡើយ។ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅពេលដែលលោក Biden និងជំទាវទីមួយ Jill Biden ទើបតែចាកចេញពីទីស្នាក់ការយុទ្ធនាការ។ សាក្សីបាននិយាយថា លោកស្រី Jill Biden ក៏មានសុវត្ថិភាពដែរបន្ទាប់ពីឧប្បត្តិហេតុនេះ។បន្ទាប់ពីទទួលទានអាហារជាមួយសមាជិកនៃក្រុមយុទ្ធនាការ លោកប្រធានាធិបតីសហរដ្ឋអាមេរិកនិងភរិយាបានចាកចេញពីទីស្នាក់ការយុទ្ធនាការនៅកណ្តាលទីក្រុង…

រុស្ស៊ីពន្លឿនការផ្គត់ផ្គង់ប្រេងដល់ប្រទេសចិន

ក្រុមហ៊ុនប្រេងរុស្ស៊ីបានបង្កើនការនាំចេញប្រេងឆៅ ESPO (ស៊ីបេរីខាងកើត – ប៉ាស៊ីហ្វិក) ទៅកាន់ប្រទេសចិនតាមរយៈកំពង់ផែ Kozmino ។ក្រុមហ៊ុនវិភាគថាមពល Kpler បាននិយាយថា ការនាំចេញប្រេងថ្នាក់ ESPO របស់រុស្ស៊ីពីកំពង់ផែ Far East បានឈានដល់កម្រិតខ្ពស់គ្រប់ពេល ដោយឈានដល់ 925.000 បារ៉ែលក្នុងមួយថ្ងៃក្នុងខែធ្នូ ឆ្នាំ2023។ក្នុងនោះ…

គណៈប្រតិភូមួយក្រុមរបស់កូរ៉េខាងជើងកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសចិន

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានដកស្រង់ប្រភពព័ត៌មានពី ប្រព័ន្ធផ្សាយរដ្ឋកូរ៉េខាងជើងដែលបានផ្សាយថា គណៈប្រតិភូការបរទេសកូរ៉េខាងជើងបាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន សម្រាប់កិច្ចពិភាក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ខណៈដែលទីក្រុងព្យុងយ៉ាងបានបើកព្រំដែនរបស់ខ្លួនបន្តិចម្តងៗ ហើយបន្តធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងឡើងវិញ បន្ទាប់ពីការរាតត្បាតជំងឺកូវីដ-១៩។KCNA បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Pak Myong Ho និងសមភាគីចិន…

មហាអំណាចសេដ្ឋកិច្ចទី១លើពិភពលោកមានពលរដ្ឋដល់ទៅ ៦៥៣ពាន់នាក់គ្មានផ្ទះសម្បែង

សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា របាយការណ៍របស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញថា ចំនួនជនគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិកបានកើនក្នុងអត្រា១២ភាគរយ ដល់តួលេខដ៏ខ្ពស់មិនធ្លាប់មានមួយ។ការរាប់ធ្វើឡើងដោយក្រសួងអភិវឌ្ឍន៍នគរូបនីយកម្មនិងលំនៅឋានអាមេរិក បានបង្ហាញថា ក្នុងឆ្នាំ២០២៣នេះ មានមនុស្សប្រហែល៦៥៣,០០០នាក់នៅទូទាំងសហរដ្ឋអាមេរិកជាជនគ្មានផ្ទះសម្បែង។ តួលេខនេះគឺ ៧០,៦៥០នាក់ ច្រើនជាងតួលេខកាលពីឆ្នាំ២០២២ ឬស្មើនឹងកំណើន១២ភាគរយ ហើយវាជាចំនួនខ្ពស់បំផុត…

មាតិកាផ្សេងៗ