Category: ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ១នាក់​ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃអង្គារ​ ទី១២ ខែធ្នូ​​​​ ឆ្នាំ​២០២៣​ដើម្បីអនុវត្តតាមនីតិវិធី​។សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី​លួចម៉ូតូ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៨…

Update ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានជនរងគ្រោះសរុបចំនួន ៤៥នាក់ ក្នុងនោះកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន ៤៤នាក់ (ស្រី ៣៥នាក់) ដោយរបួសធ្ងន់ចំនួន ៣នាក់ របួសស្រាលចំនួន  ៤១នាក់ និងជនរងគ្រោះស្លាប់ ១នាក់

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានជនរងគ្រោះសរុបចំនួន ៤៥នាក់ ក្នុងនោះកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន ៤៤នាក់ (ស្រី ៣៥នាក់) ដោយរបួសធ្ងន់ចំនួន ៣នាក់ របួសស្រាលចំនួន ៤១នាក់ និងជនរងគ្រោះស្លាប់ ១នាក់។ នេះបើយោងតាមក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍…

រថយន្តដឹកប្រេងសាំងក្រុមហ៊ុនសូគីមិច បុកម៉ូតូ ជ្រុលទៅប៉ះជាមួយរថយន្តដឹកកម្មករ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ ខណៈដែលរថយន្តដឹកប្រេងសាំងរបស់ក្រុមហ៊ុនសូគីមិចបុកជាមួយម៉ូតូមួយគ្រឿងហើយជ្រុលទៅបុកជាមួយរថយន្តដឹកកម្មកររោងចក្រមួយគ្រឿងទៀតពេញទំហឹង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង ២៥នាទីព្រឹកថ្ងៃទី១២ ខែធ្នូ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣ ទៅលេខ២៤ ស្ថិតនៅក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។នគរបាលចរាចរណ៍បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងរវាងរថយន្តដឹកប្រេង សាំងរបស់ក្រុមហ៊ុនសូគីមិច បានប៉ះជាមួយម៉ូតូ១គ្រឿង ហើយបានរេចង្កូតទៅបុកជាមួយរថយន្តដឹកកម្មករ១ គ្រឿងផ្សេងទៀតដែលដឹកមនុស្សប្រហែល៥០នាក់…

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកធ្លាក់ពីលើស្ពានបណ្តាលអោយបុរសម្នាក់ស្លាប់ នៅក្រុងប៉ោយប៉ែត…

បន្ទាយមានជ័យ:ប្រភពយោងតាមផេកHotline117បានអោយដឹងថា ករណី “គ្រោះថ្នាក់ចរាចរណ៍” បង្កដោយរថយន្តច្នៃបើកធ្លាក់ពីលើស្ពានថ្មខាងលិចផ្លូវដោយខ្លួនឯងបណ្តាលឲ្យមនុស្សស្លាប់ចំនួន ០១នាក់ (ប្រុស) ។ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៦:៥០ នាទី ។ ករណីខាងលើ ។ ស្ថិតនៅភូមិកូនដំរី…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រម​ព្រៀងចំនួន០៣

ប្រទេស​វៀតណាម​៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក  ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រម​ព្រៀងចំនួន០៣…

អាជ្ញាធរខណ្ឌទួលគោក ទុកពេល១សប្ដាហ៍ ឱ្យម្ចាស់អាជីវកម្មលក់ដូរនៅជាប់របងពេទ្យកុមារជាតិរុះរើចេញ

ភ្នំពេញ៖ វិធានការក្តៅហើយ ដោយអាជ្ញាធរខណ្ឌទួលគោកបានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អាជីវកម្ម លក់ដូរលើផ្លូវ អមសងខាង ជុំវិញមន្ទីរពេទ្យកុមារជាតិឲ្យរុះរើចេញ ដើម្បីចូលរួមរក្សា​សណ្ដាប់ធ្នាប់​បរិស្ថាន​អនាម័យ ​និងកាត់បន្ថយការកកស្ទះ។ព្រឹកថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០២៣ នេះ លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោកដឹកនាំ​កម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌចុះអប់រំណែនាំ និង​បិទផ្សាយសេចក្ដីជូន ដំណឹងចុងក្រោយរបស់​រដ្ឋបាល​ខណ្ឌ ជូន​ដល់ម្ចាស់​អាជីវកម្ម​ប្រកប​ការលក់ដូរ ​លើចិញ្ជើមផ្លូវជុំវិញមន្ទីរពេទ្យ​កុមារជាតិ​ទាំងអស់​ដើម្បីឲ្យរុះរើចេញក្នុង…

មន្ត្រី​យោធាម្នាក់​ ត្រូវ​បានគេប្រទះឃេីញ​ ដេកស្លាប់ក្នុងប្រឡាយ

(បន្ទាយមានជ័យ) មន្ត្រីយោធា០១នាក់ឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបានគេប្រទះឃើញដេកស្លាប់នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងប្រឡាយគ្មានទឹកនៅចំណុចទំនប់ (ក.៥.) ចម្ងាយ៣០០ម៉ែត្រពីផ្លូវជាតិលេខ៥៨Dស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។  លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា៖នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី០៩ ខែធ្នូ…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានសេចក្តីសោមនស្សរីករាយបានឃើញមន្ត្រីរាជការនៃក្រសួងព័ត៌មានរីករាយទទួលយកនូវការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងសំលៀងសមត្ថភាពខ្លួនដើម្បីបុព្វហេតុវិស័យព័ត៌មាន

ភ្នំពេញ៖ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយបានឃើញមន្ត្រីរាជការនៃក្រសួងព័ត៌មានរីករាយទទួលយកនូវការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងសំលៀងសមត្ថភាពខ្លួនដើម្បីបុព្វហេតុវិស័យព័ត៌មាន ។ នេះជាប្រសាសន៍ របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់មន្ត្រីរាជការក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង។លោករដ្ឋមន្ត្រីបានថ្លែងថា ; សូមអបអរសាទរបងប្អូនជាមន្ត្រីរាជការនៃក្រសួងព័ត៌មានដែលបានបញ្ចប់ដោយជោគជ័យវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានលើផ្នែកសរសេរព័ត៌មានប្រកបដោយគុណភាព ជាក្របខណ្ឌមួយនៃការធ្វើទំនើបកម្មស្ថាប័ន របស់ក្រសួងព័ត៌មាន។លោករដ្ឋមន្ត្រីមានប្រសាសន៍ថា:…

មន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ ដែលហៅឃាត់រថយន្ត០១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅ(ក្តាន់ពីរ) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ

ភ្នំពេញ ៖ មន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ ដែលហៅឃាត់រថយន្ត០១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅ(ក្តាន់ពីរ) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។សូមបញ្ជាក់ថា៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមជុំវិញមន្រ្តីនគរបាលចរាចរណ៍បានឃាត់រថយន្ត០១គ្រឿង ចោទថាល្មើសសញ្ញាចរាចរណ៍បង្កឱ្យមានការប្រកែកគ្នារវាងអ្នកបើកបររថយន្ត និងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នាំឱ្យអ្នកលេងបណ្តាញសង្គមស៊ែរព័ត៌មាននោះចែករំលែកតៗគ្នាបង្កឱ្យមានការភ្ញាក់ផ្អើល។បន្ទាប់ពីឃើញឃ្លីបវីដេអូនេះភ្លាម ឯកឧត្តម…

ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសស្រុកអូរយ៉ាដាវឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងនោះមកកាន់សាលាដំបូងខេត្តរតនគិរីនៅថ្ងៃសៅរ៍ទី០៩ខែធ្នូ ឆ្នាំ២០២៣។ដោយមានការចង្អុលបង្ហាញយកចិត្តទុកដាក់ ពីលោកឧត្ដមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ស្ដីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តរតនគិរី លោកឧត្ដមសេនីយ៍ត្រី វ៉ាន សង្វាត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន​ ក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ។សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី​៨​ ខែ​ធ្នូ​​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៥​ និង…

មាតិកាផ្សេងៗ