ឪពុកម្តាយខំលក់ស្រែលក់ស្រូវដើម្បីឱ្យកូនស្រីរៀនបានខ្ពង់ខ្ពស់ ទីបំផុតយុវតីនិស្សិតផ្នែកអាយធីម្នាក់ត្រូវរថយន្តកិនបែកក្បាលស្លាប់គួរឱ្យរន្ធត់
ភ្នំពេញ៖ យុវតីដែលជានិស្សិតផ្នែកIT ម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជិវិតភ្លាមៗ ខណៈកំពុងតែរួសរាន់ជិះម៉ូតូបម្រុងនិងទៅរៀន។ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង២និង០០នាទី រសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤. ស្ថិតនៅតាម បណ្តោយផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម. ខណ្ឌសែនសុខ. រាជធានីភ្នំពេញ។ សពយុវតីរងគ្រោះដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះ ជួន ជាលិញ អាយុ១៨ឆ្នាំ…