Category: ព័ត៌មានជាតិ

មនុស្ស៥នាក់ជិះទូកដឹកដំឡូងមីជួបខ្យល់បក់បោកខ្លាំង ទឹករលកធំៗបណ្តាលឱ្យលិចលង់ស្លាប់៣នាក់សង្គ្រោះបាន២នាក់

ខេត្តក្រចេះ ៖ មានមនុស្ស ៣នាក់ បានស្លាប់ និង២នាក់ទៀតត្រូវបានរកឃើញ និងជួយសង្គ្រោះទាន់ពេលវេលា ខណៈដែលជនរងគ្រោះទាំង ៥នាក់បានជិះទូករួមគ្នាដឹកកសិផលដំឡូងមីពីចម្ការមកផ្ទះហើយក៏បានជួបឧបសគ្គខ្យល់បក់បោកខ្លាំងមានទឹករលកធំៗបក់រុញច្រានទូកបណ្តាលឱ្យលិចលង់នៅកណ្តាលផ្ទៃទឹកបឹងនោះតែម្តង។ហេតុការណ៍ខ្យល់បក់បោកបណ្តាលឱ្យលិចទូកដឹកដំឡូងមីនោះបានកើតឡើងនៅវេលាម៉ោង ២ និង២០នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ចំណុចបឹងរាំង ស្ថិតក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។នៅក្នុងឧបទ្ទវហេតុនោះដែរគេឃើញមានកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងអធិការដ្ឋាននគរបាលស្រុកចិត្របុរី…

រាជរដ្ឋាភិបាល និងមន្ត្រីជំនាញរំលឹកដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីទឹកជំនន់

ភ្នំពេញ៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  និងមន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកបានអំពាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅតាមដងទន្លេត្រូវបង្កើនការប្រុងប្រ័ត្នចចំពោះទឹកជំនន់ ខណៈដែលខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាមអាចនឹងមានទឹកជំនន់ដល់កម្រិតប្រកាសអាសន្ន។ លោកបន្តថា ៖ ទន្លេមេគង្គលើដែលរួមមានខេត្ត ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម ដោយពិនិត្យឃើញថា…

សម្តេចធិបតី ៖ រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងបន្តពង្រឹងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្ត ។នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សម្តចមហាបវរធិបតី ហ៊ុន…

ស្រ្តីវ័យជាង៥០ឆ្នាំម្នាក់ មិនដឹងជាមានវិបត្តិអ្វីទេយកកាំបិតចិតផ្លែឈើអារ.កខ្លួនឯងបញ្ចប់ជីវិត ដេកស្លាប់ក្នុងថ្លុកឈាម បន្សល់ទុកឱ្យកូនស្រីរស់នៅជាមួយឪពុក

ភ្នំពេញ៖ ស្រ្តីវ័យជាង៥០ឆ្នាំម្នាក់ មិនដឹងជាមានវិបត្តិអ្វីទេ បានយកកាំបិតចិតផ្លែឈើអារ.កខ្លួនឯងបញ្ចប់ជីវិត ដេកស្លាប់ក្នុងថ្លុកឈាម បន្សល់ទុកអោយកូនស្រីរស់នៅជាមួយឪពុក។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០១ និង៥០នាទីរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។តាមប្រភពព័ត៍មានពីកុមារីវ័យ១២ឆ្នាំជាកូនបង្កើតរបស់ស្រ្តីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ សព្វថ្ងៃខ្លួនរស់នៅជាមួយម្តាយតែ០២នាក់ទេ…

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីអញ្ជើញធ្វើបាឋកថាស្ដីពីគោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តឱ្យមានការរៀបចំបាឋកថា ដើម្បីពង្រីកការស្វែងយល់ទាក់ទិននឹងគោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ជាប្រយោជន៍ក្នុងការកសាងប្រទេសជាតិឱ្យបានល្អប្រសើរ។នេះជាប្រសាសន៍លើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ក្នុងឱកាសអញ្ជើញជាអធិបតីបាឋកថា ស្ដីពីគោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ជូនដល់កម្មសិក្សាការី សិក្ខាកាមឆ្នាំ២០២៤…

សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលចប់បេសកកម្មការទូត បានកោតសរសើរការរីកចម្រើនលើវិស័យជាច្រើននៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនងថៃ-កម្ពុជា ដល់ភាពជាដៃគូយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី…

អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស Tony Blair កោតសរសើរការរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសនៃជំនួប ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI)…

សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណ ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា លិខិតថ្លែងអំណរគុណ ផ្ញើជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ…

ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង ក្រៅតែពីមានវត្តអារ៉ាមដ៏មានវ័យចំណាស់ និងសាលារៀនគំរូ

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ វត្តបូព៌ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ភូមិវត្តបូព៌ជាភូមិឋានដ៏ចំណាស់មួយ នៃក្រុងសៀមរាប ដែលមានសណ្ដាប់ធ្នាប់ មិនមានសំឡេងរំខាន ព្រមជាមួយបរិស្ថានស្រស់បំព្រង ដែលសាកសមជាទីកន្លែងទេសចរណ៍បែបវប្បធម៌ និងសាសនា។ នៅមិនឆ្ងាយពីដងស្ទឹងសៀមរាបប៉ុន្មាន វត្តរាជបូព៌ ត្រូវបានប្រជាពុទ្ធបរិស័ទ និងភ្ញៀវទេសចរ…

កសិដ្ឋានចិញ្ចឹមគោ មួយកន្លែងនៅក្រុងស្វាយរៀង ដោយបោះទុនជិត១០ម៉ឺនដុល្លារពីនិស្សិតវ័យក្មេងផ្នែកកសិកម្មម្នាក់

ខេត្តស្វាយរៀង៖ និស្សិតវ័យ២៣ឆ្នាំម្នាក់ក្រោយរៀនចប់ផ្នែកកសិកម្ម បានសម្រេចចិត្តសុំឪពុកម្ដាយបើកកសិដ្ឋានចិញ្ចឹមគោ ជាលក្ខណៈគ្រួសារនៅលើផ្ទៃដីទំហំ១ហិកតា ដោយចំណាយដើមទុនសរុបជិត១០ម៉ឺនដុល្លារនៅក្រុងស្វាយរៀង។លោក សរ ផាត់ អាយុ៦៣ឆ្នាំ ជាមន្ត្រីសុខាភិបាលចូលនិវត្តន៍ នៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានឲ្យដឹងថា កូនប្រុសរបស់គាត់ឈ្មោះ សរ ផានិត អាយុ២៣ឆ្នាំ។ក្រោយពីបញ្ចប់ការសិក្សាផ្នែកកសិកម្មមក កូនរបស់លោក មានបំណងចង់បើកកសិដ្ឋានចិញ្ចឹមសត្វគោ ជាលក្ខណៈគ្រួសារ…

មាតិកាផ្សេងៗ