Category: ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តបាត់ដំបង ស្តីពីការផ្តន្ទាទោសជនជាប់ចោទ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន មានទម្ងន់សរុប ១៩៤៨.២៨ក្រាម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ខេត្ត​បាត់ដំបង​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង បានបើកសវនាការជំនុំជម្រះជា សាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌ លេខ ៨២៩ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ក្រោយពីបានធ្វើកិច្ចពិភាក្សា ដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ…

សម្រេច​ឃុំខ្លួន​ក្មេង​ទំនើង​៨​នាក់ ដែល​កាប់​ចាក់​គ្នា នៅ​ស្រុក​ជាំ​ក្សាន្ដ​

ព្រះវិហារ​៖ ក្រុម​ក្មេង​ទំនើង​២​ក្រុម​មាន ចំនួន​៨​នាក់ ដែល​ប្រើ ដាវ កាំបិត​បុ័ងតោ កាំបិតផ្គាក់ ដំបង និង​ជំ​ពាម​កៅស៊ូ បើកឆាក​ប្រយុទ្ធ​គ្នា នៅ​ភូមិ​ចា​រ្យ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវបាន​ចៅក្រម​ស៉ើ​ប​សួរ​សាលាដំបូង​ខេត្តព្រះវិហារ​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៤​បន្ទាប់ពី​ត្រុ​វ​បាន​ឃាត់ខ្លួន​។​ យោង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ចេញ​លោក ផេង…

ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត។រហូតមកទល់ល្ងាចថ្ងៃអង្គារ ទី៩…

ប្រជាពលរដ្ឋគាំទ្រ ! ខណៈរដ្ឋមន្ត្រីមហាផ្ទៃណែនាំ ខេត្តទាំងអស់ បញ្ចប់ ការផ្សព្វផ្សាយ គ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។ក្នុងវេទិកាប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃ៨ ខែកក្កដា ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា…

លោក លី វ៉ាន់ហុង អគ្គនាយកហិរញ្ញវត្ថុ និងរដ្ឋបាលក្រសួងព័ត៌មាន ទទួលមរណភាព ដោយរោគាពាធ

ភ្នំពេញ៖ បើតាមយោងការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ តាមរយៈ Facebook ផ្លូវការរបស់លោក​ នៅព្រឹកថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៤នេះថា៖​ លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកហិរញ្ញវត្ថុ និងរដ្ឋបាល នៃក្រសួងព័ត៌មាន បានទទួលមរណភាព ដោយរោគាពាធ​ នាព្រឹកថ្ងៃទី១០ ខែកក្កដា…

ប្រធានរដ្ឋវៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងសប្តាហ៍នេះ

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ៖ ប្រធានរដ្ឋវៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងសប្តាហ៍នេះ !តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក តូ ឡឹម…

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា តាមបណ្តាខេត្ត និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី២២%

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា តាមបណ្តាខេត្ត និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី២២% ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ។ក្រសួងធនធានទឹក និងឧតុនិយម…

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ចេញវីដេអូ ដោយបញ្ជាក់បន្ថែមឱ្យកាន់តែច្បាស់ ជូនបងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បន្តពន្យល់រឿង ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ឱ្យបងប្អូនប្រជាពលរដ្ឋងាយយល់ ។ សូមបញ្ជាក់ថា ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោក…

ឧបនាយករដ្ឋមន្ត្រី ស សុខា ប្រកាស​ស្រាវជ្រាវ​រក​អ្នកមានអំណាច​នៅ​ពីក្រោយ​ការជួញដូរ​គ្រឿងញៀន​២០​គីឡូ ដែល​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នាំចូល តាម​ព្រំដែន​កម្ពុជា​-​វៀតណាម

បាត់ដំបង​៖ លោក​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​បន្ដធ្វើ​ការស្រាវជ្រាវ ដើម្បី​វែកមុខ​អ្នកមានអំណាច​នៅ​ពីក្រោយ​ការជួញដូរ​គ្រឿងញៀន​ប្រមាណ​២០​គីឡូក្រាម ដែល​នាំចូល​ដោយ​ជនជាតិ​នី​ហ្ស​រី​យ៉ា ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ខេត្តស្វាយរៀង​។​ ការ​បង្ហើប​រឿង​អ្នក​នៅ​ពីក្រោយ ជាមួយនឹង​បទបញ្ជា​របស់​ឧបនាយករដ្ឋមន្ដ្រី ស សុខា ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​បុគ្គលិក ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន និង​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​ទ្រឹស្តី និង​អនុវត្ត​ផ្ទាល់​ដល់​អ្នកញៀន​គ្រឿងញៀន​លើក​ទី​៤ ជូន​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន…

ករណីប្លន់ប្រដាប់អាវុធចំនួន១៥នាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ

ភ្នំពេញ៖ ជនសង្ស័យចំនួន ១៥នាក់ ត្រូវបាននគរបាលរាជធានីភ្នំពេញ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជាសាធារណៈ ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ កាច់កម៉ូតូ ប្រដាប់អាវុធ និងករណីទម្លាក់យោងយកទ្រព្យសម្បត្តិពលរដ្ឋ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំដោយ លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក…