Category: ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វត្តអារាម ព្រះសង្ឃ ព្រះពុទ្ធសាសនាដើរតួនាទីដ៏សំខាន់នៅក្នុងការបណ្តុះបណ្តាលនូវបញ្ញាញាណ

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ ប្រវតិ្តសាស្រ្តនិងបទពិសោធន៍ជាក់ស្តែងបង្ហាញថា វត្តអារាម ព្រះសង្ឃ ព្រះពុទ្ធសាសនាដើរតួនាទីដ៏សំខាន់នៅក្នុងការបណ្តុះបណ្តាលនូវបញ្ញាញាណជាថ្នាលបណ្តុះគ្រាប់ពូជបញ្ញាវន្តសម្រាប់ការអភិរក្ស និងអភិវឌ្ឍជាតិលើគ្រប់វិស័យ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសមធម៌ និងមានចីរភាពទាមទារឱ្យមានការអប់រំផ្នែកគុណធម៌ សីលធម៌…

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុចំនួន ៣០អណ្ដូង និងផ្តល់ជូនសម្ភារៈបង្គន់អនាម័យចំនួន ២០០បង្គន់ របស់ក្រសួងអភិវឌ្ឍន៍ជនបទដល់ពលរដ្ឋនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោក គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៤ នេះបានញ្ជើញបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុចំនួន ៣០អណ្ដូង និងសម្ភារៈបង្គន់អនាម័យចំនួន ២០០បង្គន់ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់ជូនទៅបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលពុំមានលទ្ធភាពសាងសង់ដោយខ្លួនឯង សម្រាប់ប្រើប្រាស់តាមខ្នងផ្ទះ ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់ទឹកសុវត្ថិភាពនៅក្នុងសហគមន៍។ពិធីនេះក៏មានការអមដោយ…

ឃាត់ខ្លួន​បានហើយ​! ស្ត្រីម្នាក់ឈ្មោះ​ លីវ​ ឈីវហ៊ួង​ ហៅ​ជីជី​ ដែល​ជាមុខសញ្ញា​ចែកចាយគ្រឿង​ញៀន​នៅក្រុងបាត់ដំបង

ខេត្ត​បាត់ដំបង៖​ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ បានឱ្យដឹងថា​ ស្ត្រីម្នាក់ឈ្មោះ​ លីវ​ ឈីវហ៊ួង​ ហៅ​ជីជី​ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន​យ៉ាងសកម្ម​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមអំណាចដីកាបង្គាប់​ ក្នុងករណីចែកចាយគ្រឿងញៀននៅក្រុងបាត់ដំបង​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់។លោកស្នងការ​ខេត្តបាត់ដំបងបានឱ្យដឹងទៀតថា​ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ធ្ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅចំ​ណុចភូមិព្រែកមហាទេព​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង…

រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅតំបន់ប្រតិបត្តិការរុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ពេលកំពុងហ្វឹកហ្វឺន

ភ្នំពេញ ៖ នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅតំបន់ប្រតិបត្តិការរុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ពេលកំពុងហ្វឹកហ្វឺន។ នេះជាការបញ្ជាក់ពី លោក នាយឧត្តមសេនីយ៍ ឈុំ…

រយៈពេល៥ខែទីផ្សារចិននាំចូលបង្កងប៉ាករស់ ២,៥ តោន, អន្ទង់០.២០តោន និងកំពិសបង្កកជាង៣៥តោនពីកម្ពុជា

ភ្នំពេញ៖ រយៈពេល៥ខែនៃដើមឆ្នាំនេះ កម្ពុបាននាំចេញបង្កងប៉ាករស់ ២,៥តោនទៅកាន់ប្រទេសចិន ខណៈកាលពីឆ្នាំ២០២៣​ដែល​ជាឆ្នាំដំបូងនៃការនាំចេញទៅកាន់ទីផ្សារមានចំនួនមួយតោន។កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់អ្នកកាសែត​ថា ជាមួយនឹងលទ្ធផលនេះ នៅឆមាសទី២ ឆ្នាំ២០២៤ រំពឹង​ថានឹងមានការបញ្ជាទិញពីភាគីចិនបន្ថែមជាច្រើនទៀត។ ក្រសួងកសិកម្ម​កំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំចេញ​បង្កងប៉ាកទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀត។ជាពិសេស​ការកំណត់តម្លៃបង្កងប៉ាក​ឱ្យមានតម្លៃសមរម្យជាងមុន។ដោយឡែកទាក់ទងនឹងការនាំចេញផលិតផលជលផលផ្សេងទៀត លោកឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ…

លោក សរ សុពុត្រា ទទួលបានអនុសាសន៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយផ្ទាល់ថា៖ «គ្រប់ការសម្រេចចិត្តទាំងអស់ ត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ»

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា មុនត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺ៦ថ្ងៃបើគិតមកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤…

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖​ សាលាដំបូង និងអយ្យការរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ១២៦ករណី​ ក្នុងនោះ មានជនសង្ស័យចំនួន ៣៣៨នាក់ និងឃាត់ខ្លួនចំនួន ២៦៥នាក់​ ក្នុងរយៈពេល ១សប្ដាហ៍

ភ្នំពេញ​៖​ លោកបណ្ឌិត​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌​ នៅរសៀលថ្ងៃទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន…

បទវិភាគអន្តរជាតិ ៖ ការទម្លាក់កំហុសទៅលើប្រទេសចិនមិនអាចបិទបាំងទំនួលខុសត្រូវរបស់អង្គការណាតូបានឡើយ

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ៖ កាលពីថ្ងៃទី១០ខែកក្កដាតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលនៃអង្គការណាតូនៅក្រុងវ៉ាស៊ីនតោនបានចេញផ្សាយសេចក្តីប្រកាស ។ ក្នុងបរិបទដែលអង្គការណាតូដើរស្របគ្នាជាមួយយុទ្ធសាស្ត្រស្តីពីការទប់ស្កាត់ចិនរបស់សហរដ្ឋអាមេរិក សេចក្តីប្រកាសនេះបានធ្វើការវាយប្រហារដោយចេតនាអាក្រក់ចំពោះប្រទេសចិនដោយអះអាងថា ចិនបានបង្កជាបញ្ហាប្រឈមចំពោះផលប្រយោជន៍ សន្តិសុខនិងតម្លៃរបស់អង្គការណាតូ…

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង្ក្រាបទីតាំងនាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសំឡេងម៉ាក JBL ក្លែងក្លាយ ចំនួន០២កន្លែង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច​ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. សាខារាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានចុះបង្ក្រាបទីតាំងនាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសម្លេងម៉ាក JBL ក្លែងក្លាយ ចំនួន០២កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ​។  ក្នុងប្រតិបត្តិការនោះ​ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក…

ពលរដ្ឋមកពីគ្រួសារក្រីក្រពេញចិត្តចំពោះវគ្គបណ្តុះ បណ្តាលរបស់រាជរដ្ឋាភិបាលដែលបានទាំងជំនាញ និងប្រាក់ឧបត្ថម្ភ

ភ្នំពេញ៖ សិក្ខាកាមមកពីគ្រួសារខ្វះខាតដែលកំពុងសិក្សានៅក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បង្ហាញពីការសប្បាយចិត្ត និងលើកទឹកចិត្តណែនាំកម្មវិធីបណ្តុះបណ្តាលឥតគិតថ្លៃនេះទៅកាន់ប្រជាពលរដ្ឋដទៃអោយមកចុះឈ្មោះចូលរៀន។ អ្នកស្រី ឡូញ ចាន់បុផ្ផា ជាសិក្ខាកាមនៃជំនាញភេសជ្ជៈមួយរូប នៃវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ បានបង្ហាញប្រាប់ថាកម្មវិធីនេះបានជួយសម្រួលគាត់បានច្រើន ដោយមិនត្រឹមតែផ្តល់ជាចំណេះដល់គាត់ប៉ុណ្ណោះទេ តែថែមទាំងមានប្រាក់ឧបត្ថម្ភ ២៨០០០០៛ (ពីរសែនប្រាំបីម៉ឺនរៀល) បន្ថែមទៀតផងចំពោះអ្នកដែលមានប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌។ ចំណែកឯ…