Category: ព័ត៌មានជាតិ

ពលរដ្ឋប្រទះឃើញគ្រាប់មីនស្គររាប់សិបគ្រាប់នៅមាត់អូរព្រំដែនកម្ពុជា-ថៃ

ខេត្តបាត់ដំបង៖ ពលរដ្ឋបានប្រទះឃើញនៅមាត់អូរព្រំដែនកម្ពុជា-ថៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមនៅមាត់អូរព្រំដែនកម្ពុជា-ថៃ កាលពីវេលាម៉ោង១១និង២៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចTV230497-1449563 មាត់អូរព្រំដែន ស្ថិតក្នុងក្រុមទី០៧ ភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង ។ប្រភពពីសមត្ថកិច្ចប្រាប់ថាៈ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលពលរដ្ឋប្រទះឃើញខាងលើនេះ ជាប្រភេទគ្រាប់មីនស្គរ ដែលគ្រាប់ទាំងអស់នេះសេសសល់តាំងពីសម័យសង្គ្រាមដែលមានចំនួនសរុបប្រហែល ៥០គ្រាប់។ប្រភពបន្តថាៈបន្ទាប់ពីពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឋមិនទាន់ផ្ទះបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ និងរាយការណ៍ជូនមន្ត្រីជំនាញដើម្បីរាវរកគ្រាប់យុទ្ធភ័ណ្ឋបន្ថែមទៀតដែលមាននៅទីតាំងខាងលើ ព្រោះកាលពីសម័យសង្គ្រាមទីតាំងដែលពលរដ្ឋប្រទះឃើញនោះគីជាកន្លែងសមរភូមិក្ដៅរវាងកងទ័ពជាតិនិងកងទ័ពខ្មែរក្រហមអំឡុងឆ្នាំ១៩៨៩រហូតដល់ឆ្នាំ១៩៩៤។ទោះជាយ៉ាងណា ក្រោយពីមន្ត្រីជំនាញត្រួតពិនិត្យរួចរាល់ហើយ…

ទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្ពស់៤.៨៦ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ៥ម៉ែត្រ

ខេត្តពោធិ៍សាត់៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមរសៀលថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៤នេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤.៨៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់២.៥២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន៦ម) និងស្ទឹងវាលវែង មានកម្ពស់៣.២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន៩ម៉ែត្រ),។មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានប្រកាសដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង សូមបង្កើនការប្រុងប្រយ័ត្ន។ បើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ បានឱ្យដឹងនារសៀលនេះថា ស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់…

អភិបាលខេត្តបាត់ដំបង ៖ សូមពុកម៉ែបងប្អូនដែលរស់នៅតាមដងស្ទឹងសង្កែបន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២៩២៤ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ៖ ស្ថានភាពទឹកតាមបណ្ដោយដងស្ទឹងសង្កែ នាវេលាថ្ងៃត្រង់ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៤ ។លោក សូមពុកម៉ែបងប្អូនដែលរស់នៅតាមដងស្ទឹងសង្កែបន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់…

រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្តល់កូនត្នោត១ម៉ឺនដើម និងអញ្ជើញចូលរួមដាំផ្ទាល់នៅខេត្តត្បូងឃ្មុំ

ចែករំលែកភ្នំពេញ ៖ កូនត្នោតចំនួន១០ ០០០ ដើម ត្រូវបានដឹកដល់ទីតាំង កាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ សម្រាប់យុទ្ធនាការដាំត្នោតតាមមូលដ្ឋាននៃឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កូនត្នោតទាំងនេះ ជាអំណោយដ៏ថ្លៃថ្លា និងក៏ជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត នៅលើមូលដ្ឋាននៃខេត្តត្បូងឃ្មុំ របស់របស់ លោកបណ្ឌិត…

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលបុព្វសិទ្ធិ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)

ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលបុព្វសិទ្ធិ ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយ លោក Sanui…

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ និងសួរសុខទុក្ខមន្ត្រីសុខាភិបាលក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលអមដំណើរដោយប្រតិភូក្រសួងសុខាភិ បាល,លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល…

សម​ត្ត​កិច្ច​វាស់​កំពស់ បុរស​ប្រមាថ​លុយ​ខ្មែរ ៥០០​រៀល​ដែលមាន​ព្រះ​ឆាយា​ល​ក្ខ័​មហាក្សត្រ ដោយ​យក​ស្បែកជើង​វាយ​ថត​បង្ហោះ

ភ្នំពេញ​:​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កម្លាំង​នគរបាល អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​បាន ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ពាក់ព័ន្ធ​ករណី​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​តាមរយៈ​យក​ស្បែកជើង​វាយ​លុយ​ក្រដាស​៥០០​រៀល​ដែលមាន​ព្រះ​ឆ​យា​ល​ក្ខ័​មហាក្សត្រ​ហើយ​បង្ហើ​តិកតុក​។​a king man ​ករណី​យ៍​នេះ​កើត​នៅ​ចំណុច​ស្តុ​ប​អាងទឹក​អូឡាំពិក សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០៨​និង​០០​នាទី​។​ជ​នស​ង្ស​យ័​ឈ្មោះ អ៊ុក…

កងទ័ព​ស្ទឹងត្រែង​ឃាត់ខ្លួន​មនុស្ស​២​នាក់​ជនជាតិ​ឡាវ​១ និង​ខ្មែរ​១​នាក់ បញ្ជូន​ឲ្យ​អាវុធហត្ថ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​១​គីឡូក្រាម​ក្នុង​ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង​៖ នៅ​ថ្ងៃទី​១៨ ខែកក្កដា​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជូន​បុរស​ចំនួន​២​នាក់ ដែល​កងទ័ព​ព្រុំដែន​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​កោះ​ឈើទាល​ធំ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង បាន​បញ្ជូនមក​យកទៅដាក់​ពន្ធនាគារ​ពា​ក់​ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​១​ម៉ឺន​គ្រាប់ ។a drug lao ​អាវុធ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៤ កងទ័ព​ដែល​ឈរជើង​នៅ​ក្បាលកោះ​ឈើទាល​ធំ ស្ថិតនៅ​ភូមិ​កោះ​ឈើទាល​ធំ ឃុំ​ព្រះ​រំកិល…

បាត់​ខ្លួន​មនុស្ស​៤​នាក់ អស់​រយៈពេល​១​យប់​១​ថ្ងៃ ទើប​រកឃើញ ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង នៅ ស្រុក​កែវ​សីមា​

ខេត្តមណ្ឌលគិរី ៖ ក្មេង​ជំទង់​ប្រុស​ស្រី​៤​នាក់ ត្រូវបាន​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​ជំនន់​ទឹកភ្លៀង​ផ្ទួនៗ​ខណៈ​ក្មេង​១​ក្រុម​នោះបាន​ចេញពីផ្ទះ​ដើម្បី​ទៅ​ដង​ជ័រ​នៅក្នុង​ព្រៃ​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៦​ខែ​កក្ត​ដា​ឆ្នាំ​២០២៤ ស្ថិតក្នុង​ភូមិ​ពូ​ហ៊ូ​ង​ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​a flood mondul ​លោក ចាន់ សុ​ផា​រី នាយប៉ុស្តិ៍​រដ្ឋបាល​ចុង​ផ្លាស់ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​លោក​ទទួលដំណឹង​ពី​លោក​មេភូមិ នៅ​រសៀល​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០២៤​ថា​មាន​បាត់​ក្មេងប្រុស​ស្រី​ចំនួន​៤​នាក់​ដែល​មិនទាន់​ត្រឡប់​ទៅដល់​ផ្ទះ​វិញ​នោះ រូបលោក​ក៏បាន​ចាត់ កម្លាំង ប៉ុស្តិ៍​រដ្ឋបាល និង​កម្លាំង​ប្រជា​ការពារ​ដើម្បី​ចេញ​ប្រតិបត្តិ​ការស្វែងរក ឲ្យ​ទាន់ពេលវេលា​។…

សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ដោយ​ខុសច្បាប់​ទម្ងន់​ជិត ៩​គីឡូក្រាម បន្ទាប់ពី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់

​សមត្ថកិច្ច ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧ ខែកក្កដា​នេះ ថា ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្ត កម្លាំង​ជំនាញ​និង​កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦១១​ដឹកនាំ​ដោយ​ស្នងការរង​ទទ​យល​ផែន​ដោយមាន​មានការ​សម្របសម្រួល​ផ្ទាល់​ពី​លោក​ដូ​រ៉ា អង្គ​ប្រទាន​ព្រះរាជអាជ្ញារង​នៃ​អយ្យការ អម​សាលាដំបូង​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​៥:៣០​នាទី នៅ​ចំណុច​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៦១-១៦២/១​ស្ថិតក្នុង ភូមិ អូ​តា​មោ ឃុំ មនោ​រម្យ…