នាយករដ្ឋមន្ត្រីបារាំងបានប្រកាសលាលែងពីតំណែង
នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal បានប្រកាសថា លោកនឹងដាក់លិខិតលាលែងពីតំណែងរបស់លោកទៅប្រធានាធិបតី Emmanuel Macron នៅព្រឹកថ្ងៃទី៨ ខែកក្កដា ប៉ុន្តែបាននិយាយថា លោកនឹងបន្តបំពេញមុខងាររបស់លោក ប្រសិនបើចាំបាច់។លោក អាត់ តាល់ បានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីក្រុមចម្រុះរណសិរ្សឆ្វេងនិយម បានឈ្នះអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសភាជុំទី២ ដែលបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកក្កដា។លទ្ធផលរំពឹងទុកបង្ហាញថា ក្រុមចម្រុះបានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើគណបក្សស្តាំនិយមជ្រុល…