ពលរដ្ឋប៉ាឡេស្ទីន៤៤នាក់ស្លាប់ និងរាប់សិបនាក់រងរបួសដោយការវាយប្រហារពីអុីស្រាអែល
សារព័ត៌មាន AFP នៅថ្ងៃទី១៧ខែកក្កដាបានផ្សាយថា ក្រុមមន្ត្រីនៅក្នុងតំបន់ហ្កាហ្សា បាននិយាយថាជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ៣ ដាច់ដោយឡែកពីគ្នា ខណៈអ៉ីស្រាអែលបង្កើនការវាយប្រហារ បើទោះជាមានការរិះគន់ជាថ្មីពីសហរដ្ឋអាមេរិកជុំវិញការកើនឡើងចំនួនជនស៊ីវិលស្លាប់ក៏ដោយ។អ្នកនាំពាក្យអង្គភាពការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា លោក Mahmud Bassal បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាស៣ដាច់ដោយឡែកពីគ្នា បានសម្លាប់មនុស្ស យ៉ាងហោច៤៤នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះនៅទូទាំងតំបន់ហ្កាហ្សា។ ខាងអ៉ីស្រាអែលវិញបានអះអាងថាខ្លួនបានដឹកនាំ ការវាយប្រហារតាមផ្លូវអាកាសចំនួន២។…