រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ «ការបម្រើសេវាសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជនជាកិច្ចការអាទិភាពមួយរបស់ក្រសួងព័ត៌មាន»
ភ្នំពេញ ៖ «ការបម្រើសេវាសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជនជាកិច្ចការអាទិភាពមួយរបស់ក្រសួងព័ត៌មាន»។ នេះជាការគូសបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះក្នុងឱកាសដែល លោកបានដឹកនាំកិច្ចប្រជុំ ដើម្បីធ្វើបច្ចុប្បន្នភាពកម្រងសេវាសាធារណៈរបស់ក្រសួងព័ត៌មាននៅទីស្តីការក្រសួងព័ត៌មាន។លោករដ្ឋមន្ត្រីបានថ្លែងថា យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងគ្មានភាពស្មុគស្មាញ តាមរយៈការពន្លឿននីតិវិធី និងបង្កភាពងាយស្រួលដល់អ្នកស្នើសុំសេវា។លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា…