Author: admin

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាប ទីតាំងលួចផលិត(ស្ងោ)ទឹកកាធុមលក់

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរថា មានករណីលួចផលិតទឹកកាធុម នៅចំណុចផ្ទះមួយកន្លែងម្ដុំចំការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រូលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៣ និង០០នាទី…

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៨ ខែកក្កដា រកឃើញយានយន្តល្មើសចំនួន ៤៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១០៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣៦គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ២៣២គ្រឿង និងម៉ូតូ ៤០២គ្រឿង ក្នុងនោះរកឃើញ…

លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ក្រោយទទួលបានការតែងតាំងបានជាង២ខែ

ភ្នំពេញ ៖ លោក លឹម វាសនា អតីតប្រធានពន្ធនាគារខេត្តប៉ៃលិន ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ទេរឲ្យទៅកាន់ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ហើយនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ។ក្រោយមកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី ស សុខា…

អ័ក្សកណ្តាលនៃទីក្រុងប៉េកាំងត្រូវដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយជោគជ័យ

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » បានផ្សាយនៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤ ថា ៖ អ្នកសារព័ត៌មានបានទទួលដំណឹងពីរដ្ឋបាលជាតិវត្ថុបុរាណចិនឱ្យដឹងថា នៅថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ មហាសន្និបាតបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូលើកទី ៤៦ ដែលធ្វើឡើងនៅទីក្រុងញូវដេលី…

អភិបាល​ខេត្ត​ពោធិ៍សាត់​៖​ កំណាត់ផ្លូវជាតិលេខ១០ ឬផ្លូវអន្ទង់អាំងទី២ ដែលទឹកហូរច្រោះបាក់ស្រុត ត្រូវបានបើកដំណើរការឡើងវិញហើយ

ខេត្ត​ពោធិ៍សាត់​៖​ បើយោងតាមគណនី Facebook ផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ កំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ «ផ្លូវអន្ទង់អាំងទី២» ដែលត្រូវបានទឹកភ្លៀងហូរច្រោះបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដានោះ ត្រូវបានជួសជុលកែសម្រួល និងបើកឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្នហើយ នាព្រឹកថ្ងៃទី២៧ ខែកក្កដា…

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៥នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៣៨ករណីទូទាំងប្រទេស

ភ្នំពេញ៖ ជនសង្ស័យចំនួន ៧៥នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។​ ដូច្នេះ​យុវជន​ និង​យុវតី​ គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !​  ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់…

សូមចូលរួមរំលែកទុក្ខផង! ​កម្ម​ការិនី​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​ជាង​១០​នាក់​ផ្សេង​ទៀត ខណៈ​កំពុង​ឈរ​ត្រូវ​រថយន្ត​ដឹក​កម្មករបុកក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា​ស្វាយ​រៀង​រី​សត

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានកម្ម​ការិនី​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​ជាង​១០​នាក់​ផ្សេង​ទៀត ខណៈ​អ្នករងគ្រោះទាំងនេះកំពុង​ឈរ​ត្រូវ​រថយន្ត​ដឹក​កម្មករមកបុកក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា​ស្វាយ​រៀង​រី​សត ស្រុកស្វាយទាប។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់នេះបានកើតឡើងនៅ​វេលា​ម៉ោង​០៤​និង​៤០​នាទី​រសៀលថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា ស្វាយ​រៀងរី​សត ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។បើ​តាម​សន្តិសុខ​យាម​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា​ស្វាយ​រៀង​រី​សត បាន​ឱ្យដឹង​ថា សពនារី​រង​គ្រោះឈ្មោះ រឿ​ន…

ការរអិលបាក់ដីនៅអេត្យូពី៖ អង្គការសហប្រជាជាតិបារម្ភថាមនុស្សរហូតដល់៥០០នាក់បានស្លាប់

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានដកស្រង់ព័ត៌មានពីអាជ្ញាធរមូលដ្ឋានដោយនិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៥៧ នាក់។ OCHA បារម្ភថា ចំនួនអ្នកស្លាប់អាចឡើងដល់ ៥០០នាក់។កាលពីថ្ងៃទី 25 ខែកក្កដា អង្គការសហប្រជាជាតិបាននិយាយថាចំនួនអ្នកស្លាប់ដោយសារការបាក់ដីដ៏បំផ្លិចបំផ្លាញនៅភាគខាងត្បូងប្រទេសអេត្យូពីបានកើនឡើងដល់ 257 នាក់ ហើយបានព្រមានថា ចំនួននេះអាចកើនឡើងខ្ពស់។គ្រោះមហន្តរាយនេះបានកើតឡើងកាលពីថ្ងៃទី 22 ខែកក្កដា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំមួយក្នុងរដ្ឋ…

ហេតុអ្វីបានជាប្រទេសនេប៉ាល់ជាចំណុចក្តៅនៃការធ្លាក់យន្តហោះ?

កាលពីថ្ងៃទី២៤ ខែកក្កដា មនុស្ស១៨នាក់បានស្លាប់ បន្ទាប់ពីយន្តហោះធ្លាក់នៅអាកាសយានដ្ឋាន Kathmandu (នេប៉ាល់)។ យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសនេប៉ាល់បានបញ្ជាក់ថា នេះជាការធ្លាក់យន្តហោះលើកទី 105 នៅប្រទេសនេប៉ាល់ ចាប់តាំងពីគ្រោះមហន្តរាយលើកដំបូងនៅក្នុងខែសីហា ឆ្នាំ 1955 ។ឧបទ្ទវហេតុខាងលើជាថ្មីម្តងទៀតបានព្រមានអំពីកំណត់ត្រាសុវត្ថិភាពអាកាសចរណ៍ក្រីក្រនៃប្រទេសអាស៊ីខាងត្បូងមួយនេះ។យោងតាមស្ថិតិពីឆ្នាំ 2000 ដល់បច្ចុប្បន្ន មនុស្សជាង 360 នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់។ ដូច្នេះតើអ្វីទៅជាហេតុផលដែលធ្វើឱ្យប្រទេសនេប៉ាល់ក្លាយជាចំណុចខ្មៅនៃគ្រោះថ្នាក់អាកាសចរណ៍…

មនុស្សចំនួន​ ០៧នាក់បានស្លាប់​ និងរបួសធ្ងន់ស្រាល ១៤នាក់​នៅតាមដងផ្លូវ​ រយៈពេល​មួយ​ថ្ងៃ​សោះ​

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ១៥លើក បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់​ នៅតាមដងផ្លូវ​យ៉ាង​អាណោចអាធ័ម​។ប្រភពដដែលបន្តថា​ ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ១៥លើកនេះ​ រួមមាន​៖…

មាតិកាផ្សេងៗ