សារព័ត៌មាន Reuters នៅថ្ងៃទី៣ខែធ្នូបានផ្សាយថា កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី៣ ខែធ្នូនេះថារុស្ស៉ីបានបាញ់យន្ដហោះដ្រូន១២គ្រឿង និងមីស៊ីលគ្រូសមួយគ្រាប់លើអ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍ ដោយក្នុងនោះប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់យន្ដហោះដ្រូន១០គ្រឿង។តាមកងទ័ពអាកាសអ៊ុយក្រែន មីស៊ីលគ្រូសរបស់រុស្ស៉ីមិនត្រូវបានស្ទាក់បំផ្លាញនោះទេ ប៉ុន្តែមីស៊ីលនេះក៏មិនបានទៅដល់គោលដៅនោះដែរ។ កងទ័ពអាកាស អ៊ុយក្រែនមិនបានផ្ដល់ព័ត៌មានលម្អិតឡើយ ហើយមិនក៏បានបញ្ជាក់ថាតើមានរឿងអ្វីកើតឡើងចំពោះយន្ដហោះដ្រូន២គ្រឿង ដែលមិនត្រូវបានបាញ់កម្ទេច?«យន្ដហោះដ្រូន ១០គ្រឿងក្នុងចំណោម១២គ្រឿងត្រូវបានបាញ់កម្ទេច។ នេះជាលទ្ធផលដ៏ល្អដែលយើងបានឃើញជារៀងរាល់ថ្ងៃ»។ នេះជាការលើកឡើង របស់អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន។តាមកងទ័ពអាកាសអ៊ុយក្រែន…