ហ្វីលីពីន៖ ការផ្ទុះដ៏ធំមួយនៅសាលារៀន បណ្ដាលឲ្យមនុស្ស ៤៦នាក់រងរបួស
យោងតាមទីភ្នាក់ងារសារព័ត៌មាន Rappler មនុស្ស 4 នាក់បានស្លាប់ និង 42 នាក់បានរងរបួសនៅក្នុងការផ្ទុះដ៏ធំមួយដែលបានកើតឡើងនៅសាកលវិទ្យាល័យ Mindanao ទីក្រុង Marawi ប្រទេសហ្វីលីពីន។ជនរងគ្រោះដែលជាសិស្សទាំងអស់បានចូលរួមការអធិស្ឋានកាតូលិកនៅក្នុងបន្ទប់ហាត់ប្រាណរបស់សាលា នៅពេលដែលឧបករណ៍មិនស្គាល់មួយបានផ្ទុះ។សាកលវិទ្យាល័យ Mindanao បានចេញសេចក្តីថ្លែងការណ៍មួយ សោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង ចំពោះអំពើហឹង្សាខាងលើ។ អាជ្ញាធរបានបិទតំបន់នោះ ហើយអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។អភិបាលនៃកោះមីនដាណាវបានហៅការទម្លាក់គ្រាប់បែកនេះថាជាការបំផ្ទុះដ៏ហិង្សា…