Author: admin

អាមេរិកនៅតែអនុបវាទក្នុងការអនុម័តដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីជំនួយ ហ្គាហ្សា

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣បានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បានអនុម័តលើដំណោះស្រាយមួយ ដែលជំរុញឱ្យមានការបង្កើនការបញ្ជូនជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។សហរដ្ឋអាមេរិកនិងរុស្ស៉ីដែលមានសិទ្ធិអំណាចវេតូក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតអនុបវាទ ដែលនេះមានន័យថា ដំណោះស្រាយខាងលើត្រូវបានអនុម័តក្នុងសំឡេងគាំទ្រពីប្រទេសចំនួន១៣ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ ដោយមិនមាន ការវេតូឬប្រឆាំងជំទាស់នោះទេ។ដំណោះស្រាយនេះដដែលក៏បានអំពាវនាវផងដែរឱ្យមានការធ្វើសកម្មភាពជាបន្ទាន់ សំដៅអនុញ្ញាតនិងជួយសម្រួលដល់ការបញ្ជូនជំនួយមនុស្សធម៌ដោយសុវត្ថិភាពនិងមិនមានការរំខាន ព្រមទាំងបង្កើតលក្ខខណ្ឌដើម្បីឆ្ពោះទៅរកបទឈប់បាញ់មួយប្រកបដោយនិរន្តរភាព។ ប៉ុន្តែមិនមានការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ឡើយ…

ចាប់ខ្លួន​ជនបរទេស ៤​នាក់ រឹបអូស​គ្រឿងញៀន​ជិត​៦០​គីឡូក្រាម និង​សារធាតុ​ផ្សំ​ជាង ៣០០​គីឡូក្រាម​

ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ រក្សាទុក​គ្រឿងញៀន ដោយ​ចាប់ខ្លួន​ជនបរទេស​ចំនួន ៤​នាក់ ដោយ​រឹបអូស​គ្រឿងញៀន​ជិត​៦០​គីឡូក្រាម និង​សារធាតុ​ផ្សំ​ជាង ៣០០​គីឡូក្រាម​។​ ប្រភពពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​ដឹង​ថ​។​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ (​ក​១១) ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ី ផល្លា​, លោក ជាវ តុលា…

សម្តេច​ធិបតី​ប្រកាស​ឲ្យ​ក្រសួងមហាផ្ទៃ​និង​ការពារជាតិ​ស​ម្អា​តម​ន្ត្រី​ដេ​ល​មាន​ពាក់​ព​ន្ធ័​គ្រឿងញៀន​!

ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣​នេះ បានចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឱ្យ​រដ្ឋមន្ត្រី​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ត្រូវ​បន្សុទ្ធ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ កុំ​ឱ្យមាន​ពាក់ព័ន្ធ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​ប្រសិនបើ​រកឃើញថា​កងកម្លាំង​ណា​មានប្រើ​ប្រាស់ ឬ​ពាក់ព័ន្ធ​គ្រឿងញៀន ត្រូវតែ​បណ្តេញ​ចេញពី​ក្របខណ្ឌ​ភ្លាមៗ​។​​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ក្នុងនាម​ជា​កម្លាំងប្រដាប់អាវុធ ដែលជា​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវតែ​ធ្វើឱ្យ​ល្អ​ស្អាតស្អំ…

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់ការហូរចូលទំនិញដែលគ្មាគុណភាពពីប្រទេសជិតខាង

ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់ការហូរចូលទំនិញដែលគ្មាគុណភាពពីប្រទេសជិតខាង ដើម្បីធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។ លែងក្នុងឱកាសអញ្ជើញជាធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងពាណិជ្ជកម្ម…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គិតគូរលើការងាររៀបចំផែនការមេអភិវឌ្ឍ កំពង់ផែនៅបណ្តាខេត្តតាមដងទនេ្លមេគង្គ និងទន្លេសាប ព្រមទាំងសមុទ្រទាំងអស់ ដើម្បីបង្កើនសក្តានុពលកម្ពុជាលើផ្នែកឡូជីស្ទិកប្រទាក់ក្រទ្បារវាងផ្លូវគោក និងផ្លូវទឹក និងរវាងខេត្តជាប់ទឹកសាប ជាមួយខេត្តជាប់មាត់សមុទ្រ

ខេត្ត​ព្រះសីហនុ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី ១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ២ គ្រឿង របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ សំដៅឆ្លើយតបនឹងកំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ដូចដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន…

អគ្គមេបញ្ជាការអ៊ុយក្រែនប្រឆាំងនឹងការកៀរគរស្ត្រីឱ្យចូលបម្រើកងទ័ព

អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន Valery Zaluzhny មិនគាំទ្រការចល័តស្ត្រីឱ្យចូលរួមក្នុងកងទ័ពទេ។អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Valery Zaluzhny បាននិយាយថា លោកគាំទ្រសេចក្តីព្រាងច្បាប់ថ្មីស្តីពីការចល័តសេវាយោធាជាទូទៅ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា លោកមិនយល់ស្របនឹងបទប្បញ្ញត្តិមួយចំនួននៅក្នុងច្បាប់នេះ រួមទាំងការតម្រូវឱ្យស្ត្រីចូលរួមក្នុងការបម្រើយោធាផងដែរ។ .លោក Valery Zaluzhny បានអះអាងថា ការចុះឈ្មោះស្ត្រីសម្រាប់ការបម្រើយោធានឹងបង្កើនបន្ទុកការងាររបស់គណៈកម្មការយោធា ដូច្នេះនាយកដ្ឋានទាំងនេះនឹងត្រូវជ្រើសរើសបុគ្គលិកបន្ថែមទៀតក្នុងចំនួនដ៏ច្រើន។ លើសពីនេះ គំនិតផ្តួចផ្តើមនេះទំនងជានឹងជួបប្រទះនូវប្រតិកម្មអវិជ្ជមាននៅក្នុងសង្គមអ៊ុយក្រែន…

ចិនបានសាងសង់ផ្លូវហាយវ៉េថ្មីមួយរត់ត្រង់ទៅព្រំដែនឥណ្ឌា

ដើម្បីផ្លាស់ទីកងទ័ពឱ្យបានលឿននិងមានសុវត្ថិភាពជាងមុនទៅកាន់តំបន់ព្រំដែន ប្រទេសចិនបានសាងសង់ផ្លូវហាយវេថ្មីមួយទៅកាន់ព្រំដែនជាមួយប្រទេសឥណ្ឌា។បន្ទាប់ពីទទួលរងនូវការបាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចគ្នានៅជ្រលងភ្នំ Galwan ជាមួយកងទ័ពឥណ្ឌាក្នុងឆ្នាំ 2020 ប្រទេសចិនបានពន្លឿនការសាងសង់ផ្លូវហាយវេ៉ថ្មីមួយនៅជិតព្រំដែនដ៏តានតឹងរបស់ខ្លួនជាមួយឥណ្ឌា។ ផ្លូវហាយវេ៉ថ្មី (G216) នឹងជួយចិនប្រមូលកម្លាំងបានយ៉ាងឆាប់រហ័សក្នុងស្ថានភាពប្រឈមមុខដូចជាការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០២០។ផ្លូវហាយវេ៉ថ្មីនេះត្រូវបានពិពណ៌នាដោយអ្នកជំនាញ EurAsian Times ថាជា “សុបិនចាស់របស់ចិន” ហើយត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់ព្រំដែនជាមួយប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ1950។ ពីមុនប្រទេសចិនក៏បានសាងសង់ផ្លូវហាយវេ៉តែមួយគត់ (G219) នៅ Ladakh ប៉ុន្តែស្ថានភាពលំបាកបានរារាំងយ៉ាងខ្លាំងដល់ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ។នៅក្នុងតំបន់ Ladakh…

សហរដ្ឋអាមេរិកបានប្រកាសផែនការបញ្ជូនអវកាសយានិកបរទេសទៅកាន់ឋានព្រះចន្ទ

អនុប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា ផែនការបញ្ជូនអវកាសយានិកអន្តរជាតិទៅជាមួយ អវកាសយានិកអាមេរិកទៅកាន់ឋានព្រះចន្ទ បង្ហាញពីជំនឿរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះ “សារៈសំខាន់ពិសេសនៃភាពជាដៃគូអន្តរជាតិ”។នៅថ្ងៃទី 20 ខែធ្នូ អនុប្រធានាធិបតីអាមេរិក Kamala Harris បានប្រកាសថា ប្រទេសនេះគ្រោងនឹងបញ្ជូនអវកាសយានិកបរទេសទៅកាន់ផ្ទៃព្រះចន្ទនៅឆ្នាំ 2029 ។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអវកាសជាតិក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រី Harris បានបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe…

ករណីរថយន្តបុកបង្គោលស៊ីម៉ង់ត៍ក្រឡាប់បណ្តាលអោយមនុស្សម្នាក់ស្លាប់និងរងរបួស

កែប:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកែបបានឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៥០ នាទី រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍បើកបររថយន្តបុកបង្គោលស៊ីម៉ងត៍ក្រឡាប់បង្កគ្រោះថ្នាក់ដោយខ្លួនឯង លើផ្លូវជាតិលេខ ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤-២៥ ចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធន: ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បង្កដោយរថយន្តម៉ាកហ្វត(Ford) ពណ៌ស ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖​ ប្រកាសគាំទ្រឱ្យបង្កើតក្រុមប្រឹក្សាក្រមសីលធម៌ ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន

ភ្នំពេញ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសថា លោកគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យមានការបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដោយលោករដ្ឋមន្រ្តី​ បានចាត់ទុកថា ជាចំណែកមួយនៃការចូលរួមពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាការពង្រឹងវិស័យព័ត៌មានរបស់កម្ពុជា។​ ការថ្លែងបែបនេះ​របស់​លោករដ្ឋមន្ត្រី​ នាឱកាស​វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ៖ «ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន»។រដ្ឋមន្ត្រីក្រសួងព័ត៌មាន…