ភ្នំពេញ៖ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយបានឃើញមន្ត្រីរាជការនៃក្រសួងព័ត៌មានរីករាយទទួលយកនូវការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងសំលៀងសមត្ថភាពខ្លួនដើម្បីបុព្វហេតុវិស័យព័ត៌មាន ។ នេះជាប្រសាសន៍ របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់មន្ត្រីរាជការក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង។
លោករដ្ឋមន្ត្រីបានថ្លែងថា ; សូមអបអរសាទរបងប្អូនជាមន្ត្រីរាជការនៃក្រសួងព័ត៌មានដែលបានបញ្ចប់ដោយជោគជ័យវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានលើផ្នែកសរសេរព័ត៌មានប្រកបដោយគុណភាព ជាក្របខណ្ឌមួយនៃការធ្វើទំនើបកម្មស្ថាប័ន របស់ក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា: ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយបានឃើញមន្ត្រីរាជការនៃក្រសួងព័ត៌មានរីករាយទទួលយកនូវការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងសំលៀងសមត្ថភាពខ្លួនដើម្បីបុព្វហេតុវិស័យព័ត៌មាន។
សូមបញ្ជាក់ថា, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣បាន អញ្ជើញជាអធិបតីពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់មន្ត្រីរាជការក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង។
លោករដ្ឋមន្ត្រីលើកឡើងថា, យើងបន្តបោះជំហានទៅមុខជានិច្ចប្រកបដោយភាពស្វាហាប់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយគ្រោងនឹងបើកទូលាយជូនដល់បងប្អូនអ្នកសារព័ត៌មានដើម្បីទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសារព័ត៌មាន ៕