បុរាណវិទូ នៃសារមន្ទីរជាតិ បានឱ្យដឹងថា នាចុងសតវត្សរ៍ទី៩ សិលាចារឹកភាគច្រើនបង្ហាញខ្លឹមសារថា ក្នុងរាជ្យព្រះបាទយសោវម៌្មទី១ បានសាងអាស្រមចំនួន ១០០ ដែលមានតួនាទីជាកន្លែងអប់រំ កន្លែងស្នាក់នៅ កន្លែងសមាធិ និងជាដែនអំណាចរបស់ព្រះមហាក្សត្រ។សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ថ្មគោលនេះមានលក្ខណៈពិសេសជាងគេ ដែលចារឹកអក្សរ ២ប្រភេទ មានអត្ថន័យដូចគ្នាទាំងស្រុង។ អក្សរនៅលើផ្ទាំង ˝ខ˝ ជាអក្សរសម័យមុនអង្គរ មានប្រភពមកពីឥណ្ឌាខាងត្បូង ហើយវិវឌ្ឍន៍ជាតួអក្សរខ្មែរបច្ចុប្បន្ន។ អក្សរនៅលើផ្ទាំង ˝ក˝‍ មានលំនាំដូចអក្សរឥណ្ឌាខាងជើង ប្រើប្រាស់តែក្នុងរាជ្យព្រះបាទយសោវម៌្មទី១ ប៉ុណ្ណោះ ហើយមានខ្លឹមសារលម្អិតជាង។បច្ចុប្បន្ននេះ គេប្រទះឃើញសិលាចារឹកទ្វេអក្សរចំនួន ១៧ផ្ទាំង ដែលបង្ហាញពីទម្រង់នៃអក្សរបុរាណ ហើយខ្លឹមសារនៃអត្ថបទ បានបង្ហាញពីព្រះញាតិវង្សរបស់ព្រះរាជា វិន័យ និងរៀបរាប់អំពីសាសនាចាស់បុរាណដែលប្រតិបត្តិក្នុងអាស្រម។ សិលាចារឹកនេះបង្ហាញថា តួប៉មនៃអាស្រមប្រហែលឧទ្ទិសដល់និកាយព្រះឥសូរ ព្រោះមានតម្កល់ និងបូជាដល់ព្រះគណេសនៃចន្ទនគិរី។

សរុបមក សិលាចារឹកទាំងអស់នេះ ជាប្រភពដ៏សំខាន់សម្រាប់ការសិក្សាពីបរិបទប្រវត្តិសាស្ត្រ នយោបាយ និងសាសនានៃអាណាចក្រខ្មែរសម័យបុរាណ៕

By sin

Leave a Reply

Your email address will not be published. Required fields are marked *