ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២ ខែ មីនាឆ្នាំ ២០២៣ នេះក្នុងពិធីសំណេះសំណាលជាមួយសិល្បៈករសិល្បៈការិនីអបអរទិវាវប្បធម៌ជាតិបានណែនាំឲ្យឱ្យបង្កើតវង់ភ្លេងពិណពាទ្យនិងឆៃយ៉ាំនៅតាមបណ្ដាវត្តអារាមទូទាំងប្រ ទេសដើម្បីអភិរក្សវង់ភ្លេងបុរាណនេះឲ្យមានវត្តមាននៅតាមវត្តអារ៉ាមដែលជាការជួយដល់ការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភ្លេងពិណពាទ្យ ។

 

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំព្រះករុណាខ្ញុំអំពាវនាវ ចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ព្រះចៅអធិការវត្ដក៏ដូចជាគណៈកម្មាធិ ការអាចារ្យវត្ដបង្កើ នការយកចិត្ដទុកដាក់ទាក់ទាញការចូលជួយឧបត្ថម្ភពីសប្បុរសជនពុទ្ធបរិស័ទចំណុះជើងវត្ដឬក៏អ្នកមានធនធានដើម្បីឲ្យទីអារាមទាំងនោះមានភ្លេងពិណពាទ្យ»។

សម្ដេចតេជោហ៊ុនសែនបានលើកឡើងថាភ្លេងពិណពាទ្យភាគច្រើនគឺទុកនៅទីអារាមដូច្នេះយើងគួរតែត្រូវលើកទឹកចិត្ដដល់ពុទ្ធបរិស័ទរបស់យើងជួយទៅដល់ព្រះសង្ឃដើម្បី ទីអារាមរបស់យើងមាននូវភ្លេងពិណពាទ្យ ។ សម្ដេចបន្តថាវត្តអារាមជាង៤០០០វត្តនៅទូទាំងប្រទេសប្រសិនមានវង់ភ្លេងពិណពាទ្យមានត្រឹម៥០​ភាគរយនៃវត្តទូទាំងប្រទេស នោះក៏អាចបង្កើតបានវង់ភ្លេងពិណពាទ្យបានជាង២០០០ វង់ដែរខណៈមួយវង់អាចមានសមាជិក ៧ នាក់ដើម្បីសិក្សានិងអភិរក្សវង់ភ្លេងបុរាណនេះ។

សម្ដេចតេជោមានប្រសាសន៍ថាវង់ភ្លេងពិណពាទ្យមិនមែនប្រើសម្រាប់តែពិធីបុណ្យសាសនាក្នុងវត្តអារាមប៉ុណ្ណោះទេ ពោលគឺអាចប្រើក្នុងពិធីបុណ្យនានានៅតាមភូមិស្រុក ដូចជាបុណ្យផ្កា បុណ្យបច្ច័យបួន បុណ្យកឋិន ជាដើមជំនួសឱ្យការចាក់មេក្រូភ្លេងពិណពាទ្យ។សម្ដេចតេជោ ហ៊ុន សែនបានបន្តថាភ្លេងពិណពាទ្យមិនសូវមានអ្នកដាក់បង្ហាញ នោះទេដូច្នេះអាចដាក់នៅតាមសាលាវិចិត្រសិល្បៈនានាប៉ុន្ដែប្រហែលជាវត្ដអារាមមានច្រើនជាងគេហើយសម្ដេចក៏បានប្រាប់ឲ្យបង្កើនការយកចិត្ដទុកដាក់ផងដែរ។បន្ថែម ពីនោះទៀតសម្ដេចបានបញ្ចាក់ថាយើងក៏មានភ្លេងឆៃយ៉ាំ នៅតាមទីអារាមតែមិនជាច្រើនហួសហេតុពេកទេក៏ប៉ុន្ដែយ៉ាងហោចណាស់ក៏មាន២ចំណែកនេះដែលទីអារាមអាច ចូលរួមចំណែកជួយទៅដល់ការអភិរក្សនៃវង់ភ្លេងបុរាណរបស់យើងចំពោះភ្លេងពិណពាទ្យនិងឆៃយ៉ាំ។ សម្ដេចតេជោបានស្នើចៅអធិការវត្តនិងអ្នកមានលទ្ធភាពទាំងឡាយ ចូលរួមជ្រោមជ្រែងដើម្បីបង្កើតវង់ភ្លេងពិណពាទ្យនិងឆៃយ៉ាំតាមវត្តអារាម។

ភ្លេងពិណពាទ្យ ត្រូវបានគេជឿថាមានប្រភពដើមនៅកំឡុងសម័យហ្វូណនខណៈពេលក្រុមនោះត្រូវបានគេហៅថាពិណបាងនិងប្រើប្រាស់ឧបករណ៍ហៅ ថាពិណដែលគេជឿថាបានផ្សព្វផ្សាយមកពីប្រទេសឥណ្ឌា ។ បន្ទាប់មកក្នុងសម័យអង្គរមានសាក្សីខ្លះថាមានក្រុមមួយទៀតហៅថាកុងពិតដែលត្រូវបាន ហៅមកពីឧបករណ៍តន្ត្រីកុង ។ នៅពាក់ កណ្តាលសម័យនោះមានក្រុមពីរដែលបម្រើឱ្យតាមព្រហ្មញ្ញសាសនា និងអ្នកកាន់ព្រះពុទ្ធសាសនាក្នុងចំណោមភ្លេងខ្មែរទាំងអស់តន្ត្រីពិណពាទ្យគឺឆ្លុះបញ្ចាំងពីអំណាចក្នុង សម័យអង្គរ។តែក៏មានប្រជាជនខ្មែរភាគច្រើនហៅវង់ភ្លេងនេះថាវង់ភ្លេងសៀមដោយសារពួគាត់មិនបានដឹងពីប្រវត្តិនៃភ្លេងពិណពាទ្យរបស់ខ្មែរ ។ចំណែករបាំឆៃយ៉ាំតែងប្រា រព្ឋក្នុងពិធីចេញព្រះវស្សានិងបុណ្យកឋិនទាន បុណ្យផ្កានិងពិធីបុណ្យផ្សេងៗទៀតដើម្បីបង្កើតនៅភាពសប្បាយរីករាយទាំងអស់គ្នា៕

By sin

Leave a Reply

Your email address will not be published. Required fields are marked *