សារឆ្នាំ២០២៤ បានផ្សាយថា នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៉ី លោក Anwar Ibrahim បាននិយាយថា មនុស្សជាង ៣៧ ០០០នាក់ បាននិងកំពុងរងផលប៉ះពាល់ ដោយសារតែគ្រោះទឹកជំនន់បង្កឡើង ដោយភ្លៀងធ្លាក់ខ្លាំង នៅរដ្ឋចំនួន៦ ក្នុងសប្តាហ៍នេះ។
ថ្លែងប្រាប់សភាម៉ាឡេស៉ី លោក Anwar បាននិយាយថា កន្លែងជ្រកកោនបណ្តោះអាសន្នសរុប ៣២២កន្លែង ត្រូវបានបើកនៅរដ្ឋ Kelantan, Terengganu, Kedah, Perlis, Johor និង Perak ដើម្បីទទួលប្រជាជន ដែលត្រូវជម្លៀសខ្លួនព្រោះទឹកជំនន់។ បើតាមលោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី រដ្ឋ Kelantan ដែលស្ថិតនៅភាគឦសាន ជាប់ព្រំប្រទល់ជាមួយប្រទេសថៃ បានរងគ្រោះខ្លាំងជាងគេ ដោយមានមនុស្សសរុប ៣០ ៥៨២នាក់ មកពី ៩ ២២៣គ្រួសារ ដែលរងការប៉ះពាល់។
គ្រោះទឹកជំនន់តែងកើតមានឡើងជាទូទៅ នៅបណ្តោយឆ្នេរភាគខាងកើតនៃប្រទេសម៉ាឡេស៉ី អំឡុងរដូវភ្លៀងប្រចាំឆ្នាំ ដែលចាប់ផ្តើមពីខែតុលា រហូតដល់ខែមីនា។ កាលពីថ្ងៃពុធសប្តាហ៍នេះ នាយកដ្ឋានឧតុនិយមម៉ាឡេស៉ី បានចេញសារព្រមានកម្រិតពណ៌ក្រហម សម្រាប់ការបន្តធ្លាក់ភ្លៀងខ្លាំង នៅរដ្ឋ Kelantan, Terengganu ព្រមទាំង Pahang។ លោក Anwar បានសង្កត់ធ្ងន់ថា ស្ថាប័នជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានបង្គាប់ឱ្យចល័ត ទីភ្នាក់ងាររដ្ឋនិងសហព័ន្ធទាំងអស់ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន អំឡុងពេលពេញមួយរដូវភ្លៀង៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *