ខេត្តបាត់ដំបង៖ ជនសង័្សយ៣នាក់ត្រូវបានសមត្ថកិច្ចនគរ​បាលធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វេីសកម្មភាព​វាយនិងកាប់ទៅលេីជនរងគ្រោះឈ្មោះ មុំ អេង ភេទ​ប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិ​ថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់​ដំបង បណ្ដា​លឱ្យស្លាប់នៅលើទូកស្មាច់ត្រង់ចំណុចតាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនសង្ស័យទាំងបីនាក់÷១-ឈ្មោះសែ សាន ភេទប្រុស អាយុ ២៦ឆ្នាំ (ជនដៃដល់),២-ឈ្មោះ សែ រតនា ហៅវ័ត ភេទប្រុស អាយុ២៤ឆ្នាំ (ជនដៃដល់)និង៣-ឈ្មោះ​ សែ សុង ភេទប្រុស អាយុ៣០ ឆ្នាំ (សម​គំនិត)អ្នកទាំងបី រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង ។
មូលហេតុនៃការឃាត់ខ្លួននេះគឺនៅថ្ងៃ​ទី​ ១២ ខែវិច្ឆិកា ២០២៤ ចន្លោះពី​ម៉ោង០០ទៅ០១រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០​២៤នៅចំណុច​តាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករ​ណី​ឃាតកម្ម មួយ បានកើតឡើងបង្កដោយជន សង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងគ្នាប៉ុន្មានាក់ធ្វើសកម្មភាពវាយនិងកាប់ទៅលើជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅចំណុច បាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង បណ្ដាលឱ្យស្លាប់នៅលើ ទូកស្មាច់ ខណៈជនរងគ្រោះមានមុខរបរនេសាទសត្វខ្យង នៅ ចំណុចកើតហេតុខាងលើ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ឧត្តមសេនីយ៍ទោ​ដាញ់ អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋា​ននគរបាលខេត្តបាត់ដំបង​ បានដាក់បទបញ្ជាដល់ផែនជំនាញនគរ​បាលព្រហ្មទណ្ឌដែលមានលោកឧត្ត​មសេនីយ៍ត្រី​ លឹម​ពុទ្ធីឡា​ ស្នងការរងទទួលផែន​និងកម្លាំងនគរ​បា​លស្រុកមោងឫស្សីដែលមាន​លោ​ក វរ​សេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការចុះស្រាវជ្រាវស៊េីបអង្កេតជា បន្ទាន់​រហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តងនៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០​២​៤ព្រមទាំងដកហូតបានវត្ថុតាងមានកាំបិតជាម​ធ្យោបាយធ្វេីសកម្មភាព។
នៅចំពោះមុខសមត្ថកិច្ចជន​សង្ស័​យទាំង០៣នាក់ បានឆ្លើយសារ​ភាពថាពួកគេពិតជារួមគ្នាវាយ​និងកាប់ទៅជនរងគ្រោះបណ្ដា​ល​ ឱ្យស្លាប់ប្រាកដមែន ដោយ​មូល ហេតុគឺ មានទំនាស់ក្នុងមុខរបរ​(នេ​សាទសត្វខ្យង)យកទៅលក់ដូចគ្នា។
ពេលនេះសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅអនុ​វត្តទោសតសមផ្លូវច្បាប់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *