បាត់ដំបង:កាលពីថ្ងៃទី ២៣ខែវិច្ឆិកាឆ្នាំ ២០២៣ វេលាម៉ោង ១៥និង០៦ នាទី នៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ បានដឹកនាំកម្លាំងបង្ការបង្រ្កាប ចូលរួមជាមួយសមត្ថកិច្ច នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ដែលមានលោកវរសេនីយ៍ទោ សំ វីរះ ជាអធិការ -អធិការដ្ឋាន នគរបាលស្រុកបវេ លដែលមានលោកវរសេនីយ៍ឯក សុខ សារិន ជាអធិការ និងអធិការដ្ឋាននគរបាលស្រុក កំរៀងដែល មានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការ ធ្វើ ការស្រាវជ្រាវ ស៊ើបអង្កេត រហូតឃាត់ខ្លួនជន សង័្ស យ ម្នាក់ឈ្មោះ គឹម សុវ៉ាត់ ហៅ តូច ភេទប្រុស អាយុ — ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើតឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង ក្នុងចំណោមបក្សពួកផ្សេងទៀតយកមកធ្វើការសាកសួរស្រាវជ្រាវ ។
សូមជម្រាបជូនថា មូលហេតុដែលឈានទៅដល់ការឃាត់ខ្លួននេះគឺរឿងហេតុនៅថ្ងៃទី១០ខែ វិច្ឆិកា ឆ្នាំ ២០ ២៣ វេលាម៉ោង២២និង៣០នាទីស្ថិតនៅចំណុចក្រុម ទី៩ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ជនសង្ស័យខាងលើ រួមជាមួយបក្សពួកចំនួន ០៣ នាក់ ទៀត ជិះម៉ូតូ០២ គ្រឿង ម៉ាកហុងដាឌ្រីម និង ប្រើប្រាស់កាំ-បិ-តផ្គា-ក់ បានធ្វើសកម្មភាព ដេ-ញ-កា-ប់ទៅលើជនរងគ្រោះមួយក្រុមទៀតដែលមានគ្នា០៧នាក់ ជិះមូតូ០៣គ្រឿង លុះដល់ចំណុច កើត ហេតុខាងលើ ជនសង្ស័យ បានកា-ប់-ត្រូវចំ ជនរងគ្រោះ ម្នាក់ ឈ្មោះ លក សាវៀង ភេទប្រុស អាយុ —ឆ្នាំ រស់នៅក្រុមទី៥ ភូមិ តាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ចំត្រង់ក្បា-ល ផ្នែក ខាងលើមួយកាំ-បិ-ត ដេកដួលនៅហ្នឹងកន្លែង ហើយត្រូវបានអ្នកភូមិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តាមរថយន្តសង្រ្គោះឃុំភ្នំសំពៅពេលទៅដល់មន្ទីរពេទ្យដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានដាច់ខ្យល់ស្លា-ប់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ភ្លាមៗសមត្ថកិច្ចនគរបាលទៅដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតពេលកំណត់មុខ សញ្ញាបាន និងឈានដល់ការឃាត់ខ្លួនយុវជនម្នាក់នេះ ហើយនៅពេលធ្វើការសាកសួរ រូបគេបានឆ្លើយសារភាពថា គេពិត ជាបានចូលរួមក្នុងសកម្ម ភាពនេះមែន ជាមួយបក្សពួកផ្សេងទៀត ដែលកំពុងរត់គេចខ្លួនពីមូលដ្ឋាន រីឯរឿង ហេតុដែលឈានទៅ ដល់ការប្រើអំពើហិ-ង្សាបែបនេះគឺ ជនរងគ្រោះនិងបក្សពួកធ្លាប់មានទំនាស់ជាមួយគ្នា នាពេលកន្លងមក ។
ពេលនេះសមត្ថកិច្ចនគរបាលកំពុងតាមស្វែងរកបក្សពួកផ្សេងទៀត ដើម្បីចាត់ការតាមផ្លូវច្បាប់ ត្បិតសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយរីឯជនសង័្សយរូប នេះបានរៀបចំកសាងសំណុំរឿងបញ្ជូនមកអនុវត្តទៅតាមផ្លូវច្បាប់៕