ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២៤ ក្រុមប្រឹក្សារ​ចៅ​ក្រុម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​លោក ហុក ពៅ ជា​ប្រធាន​ក្រុមប្រឹក្សា លោក តុ​ប ឈុន​សុង លោក អ៊ួ​ង វុ​ទ្ធា ជា​ចៅក្រម​ប្រឹក្សា និង​មាន​លោក ឆាយ ហុង ជា​តំណាង​អយ្យការ បាន​បើកសវនាការ​លើ​សំណុំរឿង​ក្រុម​ឧក្រិដ្ឋជន​ប្រដាប់អាវុធ​ដែល​បានធ្វើ​សកម្មភាព​សម្រុក​ចូលទៅ​រំដោះ មេក្លោង​គ្រឿងញៀន​ម្នាក់​នៅក្នុង​មន្ទីរពេទ្យ​មួយកន្លែង​កណ្តាល​ក្រុង​សៀមរាប ហើយ​អ្នកទោស​ដែល​ពួកគេ​រំដោះ​នោះ​ជា​មេក្លោង​ឧក្រិដ្ឋជន​ជាតិចិន ហើយ​ត្រូវអនុវត្ត​ទោស​៥២​ឆ្នាំ ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ហើយ​បញ្ជា​ឲ្យ​ជួញដូរ​ចេញពី​ពន្ធនាគារ​ថែមទៀត​។​ជន​ត្រូវ​ចោទ​មាន​ចំនួន​ច្រើន​រហូតដល់​១២​នាក់ ដែល​ធ្វើ​ឲ្យ​ការសួរដេញដោលរ​កច​ម្លើ​យ​ពី​ក្រុម​ម​ជន​ត្រូវ​ចោទ​ច្រើន និង​មាន​ខ្លះ​ជា​ជនជាតិ​បរទេស​ផង ទើប​ធ្វើឱ្យ​ដំណើការ​សវនាការ​មិន​អាច​បញ្ចប់​បាន​។ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ លោក ហុក ពៅ សម្រេច​លើកយក​សំណុំរឿង​ទៅ​បន្ត​នី​ពេល​ក្រោយ ដោយ​ជូនដំណឹង​តាម​មន្ត្រី​ពន្ធនាគារ​។​

​បន្ទាប់ពី​បង្ក្រាបបាន​នាពេល​កន្លងមក នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ កាលនៅជាអគ្គ​ស្នងការរង​នគរបាលជាតិ តាមរយៈ​សន្និសីទ​សារព័ត៌មាន​កន្លងមក បាន​អះអាងថា រហូតមកដល់​ពេលនេះ ឧក្រិដ្ឋជន​ចំនួន​៧​នាក់​ហើយ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន ក្នុងនោះ មាន​ខ្មែរ​សញ្ជាតិ​អាមេរិក ចំនួន​៦​នាក់ (​កាន់​លិខិតឆ្លងដែន​អាមេរិក​) និង​ជនជាតិ​ចិន សញ្ជាតិ​អាមេរិក​ម្នាក់ (​កាន់​លិខិតឆ្លងដែន​អាមេរិក​)​។ ពួកគេ​ជា​ឧក្រិដ្ឋជន​ស៊ីឈ្នួល​ដើម្បី​ធ្វើ​សកម្មភាព​។​

​នាយ​នគរបាល​ជាន់ខ្ពស់​រូបនេះ បាន​បន្ថែមថា ទម្រាំ​ធ្វើ​សកម្មភាព​រំដោះ​អ្នកទោស​នេះ ក្រុម​ឧក្រិដ្ឋជន​ដែលមាន​អង្គការ​ចាត់តាំង​ច្បាស់លាស់​នេះ បានរៀបចំ​ផែនការ​ត្រៀម​ធ្វើ​សកម្មភាព​រយៈពេល​២​ខែ​មកហើយ ពោល​រៀបចំ​ផែនការ​តាំងពី​នៅ​សហរដ្ឋអាមេរិក​មកម្ល៉េះ ហើយ​ពួកគេ​បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​ទីតាំង​ភូមិសាស្ដ្រ​រយៈពេល​កន្លះ​ខែ​មកហើយ​។​​នៅ​ថ្ងៃកើតហេតុ ទី​១៧ ខែសីហា ឆ្នាំ​២០២៣ មាន​ឧក្រិដ្ឋជន​៤​នាក់ ជា​អ្នក​ចូលធ្វើ​សកម្មភាព​រំដោះ​ដោយផ្ទាល់​នៅ​គ្លីនិក​ធ្មេញ ក្នុង​ក្រុង​សៀមរាប ពេល​អនុរក្ស​ពន្ធនាគារ​បញ្ជូនទៅ​ព្យាបាល​ជំងឺ​ធ្មេញ ដែល​កន្លងទៅ​ធ្លាប់​ព្យាបាល​នៅក្នុង​ពន្ធនាគារ​ប៉ុន្ដែ​មិន​ធូរស្រាល​។ ក្រៅពី​ឧក្រិដ្ឋជន​៤​នាក់​ដែល​ធ្វើ​សកម្មភាព​ផ្ទាល់​ហើយ​នោះ ពួកគេ​នៅមាន​ក្រុម​ជំនួយ​២​នាក់​ទៀត ដើម្បី​ត្រៀម​ជួយ​អន្ដរាគមន៍ ក្នុងករណី​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ជាមួយ​កម្លាំង​សមត្ថកិច្ច​។​

​នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៣ កម្លាំង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានកំណត់​បាន​ទីតាំង​ដែល​ឧក្រិដ្ឋជន​លាក់ខ្លួន និង​ឈានដល់​ការចាប់ខ្លួន​បានជា​បន្ដ​បន្ទាប់ នៅ​យប់​ថ្ងៃទី​១៨ ខែសីហា ចំនួន​៧​នាក់​។ ដោយឡែក សម្រាប់​មេក្លោង​ពិរុទ្ធជន​នោះ បាន​រត់គេចខ្លួន​ចេញទៅ​ក្រៅប្រទេស​។​​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​កម្ពុជា បានដឹង​ទីតាំង​ប្រទេស​ដែល​មេក្លោង​នោះរ​ត់ទៅ​លាក់ខ្លួន​ហើយ ហើយ​កំពុងតែ​សហការគ្នា​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ប្រទេសជិតខាង ដើម្បី​តាម​ការចាប់ខ្លួន​ឲ្យ​ខាងតែបាន និង​យកមក​ផ្ដន្ទាទោស​តាមច្បាប់​យ៉ាង​តឹងរឹង​បំផុត មិនអាច​លើកលែង​បានឡើយ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ បន្ដថា កម្លាំង​សមត្ថកិច្ច​តាម​ព្រំដែន​ក៏​កំពុង​សហការគ្នា​ដើម្បី​ស្រាវជ្រាវ​បន្ដទៀត​ផងដែរ​។​

​ចំពោះ​ចម្ងល់​ថា​តើ​ករណីនេះ​អាចមាន​ការ​ឲ្យ​ដៃ​ពី​ផ្ទៃក្នុង​ដែរឬទេ​? នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​អះអាងថា ក្នុងនាម​ជា​មន្ដ្រីនគរបាល​អ្នកអនុវត្ត​ច្បាប់ កម្លាំង​ជំនាញ​នឹង​ស្រាវជ្រាវ​លើ​ចំណុច​នេះ ដើម្បី​បញ្ចប់​រាល់​មន្ទិលសង្ស័យ​ទាំងឡាយ​ដែល​បានលើកឡើង ក្នុងករណី​រកឃើញ​មានការ​ពាក់ព័ន្ធ​កម្រិតណា​នោះ នឹង​អនុវត្តតាម​ផ្លូវច្បាប់​ជា​ធរមាន​មិន​លើកលែង​ឡើយ​។​​ឆ្លើយតប​ចំពោះ​ការ​លើកឡើងថា ហេតុការណ៍​នេះ​អាច​ដោយមាន​ភាព​ចន្លោះប្រហោង​របស់​អនុរក្ស​ពន្ធនាគារ​ដែរឬទេ​? នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ បាន​ទទួលស្គាល់ថា នេះ​អាច​និយាយបានថា ភាព​ចន្លោះប្រហោង​របស់​សមត្ថ​កិច្ច​ពិតមែន ដោយសារតែ​កន្លងទៅ​កម្ពុជា​មិនដែល​ធ្លាប់មាន​ករណី​ខ្មាន់កាំភ្លើង​សម្រុក​ចូលមក​រំដោះ​អ្នកទោស​បែបនេះ​ឡើយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​បន្ថែមថា អនុរក្ស​ពន្ធនាគារ​នៅពេល​បញ្ជូន​ពិរុទ្ធជន​មេក្លោង​គ្រឿងញៀន​នេះ ទៅកាន់​គ្លី​និ​ច​ធ្មេញ​ក៏មាន​អាវុធ​ទៅជា​មួយ​ដូចគ្នា​ដែរ ប៉ុន្ដែ​ជា​ប្រភេទ​អាវុធ​វែង​ទុក​នៅក្នុង​រថយន្ដ​។ ប៉ុន្ដែ​ពេលនោះ ប្រសិនបើ​អនុរក្ស​ពន្ធនាគារ មាន​កាំភ្លើង​កាន់​នៅក្នុង​ដៃ ច្បាស់​ណាស់​នឹងមាន​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ជាមួយ​ក្រុម​ឧក្រិដ្ឋជន ហើយ​កាន់តែច្បាស់​ទៀត​នោះ គឺ​នឹងមាន​អ្នករងរបួស ឬ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក៏​ថា​បាន​។​

By admin

Leave a Reply

Your email address will not be published. Required fields are marked *