ភ្នំពេញ ៖ ជនជាតិកូរ៉េម្នាក់បើករថយន្តឆ្លងផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តរបស់ជនជាតិចិន ពេញទំហឹង បណ្តាលឱ្យក្រឡាប់ផ្ងារជើង រងការខូចខាត។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១០និង ៤០នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ក្បែរគល់ស្ពានហង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៍មានពីសន្តិសុខក្បែរគល់ស្ពានហង្សបានប្រាប់ឱ្យដឹងថា គេឃើញមានបុរសជនជនជាតិកូរ៉េម្នាក់បើករថយន្តមួយគ្រឿង ម៉ាក JAC ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-5201 បើកបរក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវ សុភមង្គល ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន រថយន្តខាងលើបានឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0082 ចំទ្វារខាងស្តាំពេញទំហឹង បើកដោយជនជាតិចិនក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឱ្យរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ វៀចចេញពីជួរ រីឯរថយន្តក្រឡាប់ រងការខូចខាតស្ទើរទាំងស្រុង ។
ក្រោយពេលកើតហេតុ ដោយតំណាងភាគីទាំងសងខាងជជែកយកឈ្នះរៀងៗខ្លួន សមត្ថកិច្ចសម្រេចទាក់ទងទៅកាន់ជំនាញចរាចរណ៍ផ្លូវគោក ដើម្បីមកស្ទូចយករថយន្តទាំង០២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *