អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី១០ ខែតុលា តាមការស្នើរបស់ប្រទេសបារាំង ដើម្បីពិនិត្យពិភាក្សាអំពីស្ថានការណ៍នៅលីបង់ និងអ៊ីស្រាអែល។ គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Fu Cong តំណាងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំនេះថា បច្ចុប្បន្ន រឿងអាទិភាពបំផុតគឺការសម្រេចបាននូវការឈប់បាញ់គ្នារវាងលីបង់និងអ៊ីស្រាអែល។
លោក Fu Cong បានថ្លែងថា តំបន់មជ្ឈិមបូព៌ាមិនអាចធន់នឹងការផ្ទុះសង្រ្គាមដោយគ្រប់ជ្រុងជ្រោយនោះទេ ហើយមិនអាចឱ្យការប៉ះទង្គិចរីករាលដាលថែមទៀតឡើយ។ភាគីទាំងអស់នៃប្រទេសលីបង់បានអំពាវនាវជាឯកច្ឆន្ទឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយសម្ព័ន្ធអារ៉ាប់ក៏បានអំពាវនាវដូចគ្នាផងដែរ។ ចិនដាស់តឿនឲ្យអ៊ីស្រាអែលបោះបង់ចោលគំនិតដែលប្រកាន់យកការប្រើកម្លាំងអាវុធ ហើយងាយមកធ្វើការសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវ និងបញ្ឈប់ការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់លីបង់។ ប្រទេសចិនសូមដាស់តឿនឱ្យប្រទេសមួយចំនួនតូចប្រកាន់យកអាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវ និងដើរតួនាទីមានលក្ខណៈស្ថាបនាយ៉ាងពិតប្រាកដ ដើម្បីទប់ស្កាត់កុំឱ្យស្ថានការណ៍មានភាពរង្គោះរង្គើថែមទៀត៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ