ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាណន់ឃាត់ខ្លួនយុវជនម្នាក់ក្នុងចំណោមបក្សពួកផ្សេងទៀតក្រោយធ្វើ សកម្មភាពហិង្សាលើជនរងគ្រោះបណ្តាលឱ្យរងរបួស​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។
ប្រភពដដែលបន្តថា​ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ កាលពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០២៤​ បានដឹកនាំកម្លាំងធ្វើការនាំខ្លួនជនស័ង្សយចំនួន ០១នាក់ឈ្មោះ ស.ស.ភ.ភេទប្រុស មាន ទីលំនៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរ បាលស្រុកដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ។
ចំពោះមូលហេតុនៃការនាំខ្លួនមកនេះគឺស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះណាន ស៊ីណៃ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបងដែលបានប្តឹងមកសមត្ថកិច្ចនគរ បាលថា កាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ នៅចំណុចខាងកើតក្បាលស្ពានបេឡេ ស្ថិតក្នុងភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង មានក្រុមក្មេងទំនើង០១ក្រុម មានគ្នា ០៤នាក់ ជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពកាន់កាំបិត ចុះមកកាប់លើខ្លួនត្រូវចំក្បាលជង្គង់ចំនួន ០១កាំបិត បណ្ដាលរងរបួសរួចពួកនោះជិះម៉ូតូគេចទៅបាត់ដោ យពុំដឹងមូលហេតុ ខណៈខ្លួនកំពុងសម្រាកនៅលេីអង្រឹង​ ។
បន្ទាប់មកជនរងគ្រោះត្រូវបាននាំយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ និងបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ដើម្បីធ្វើការតាមច្បាប់ ហើយតាមរយៈពាក្យបណ្តឹងនេះសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង័្សយ ខាងលើ រីឯបក្សពួកផ្សេងទៀត សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងកំពុងចាត់ការបន្ត៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ