ស្ទឹងត្រែង៖ជនជាតិយួន២នាក់ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ធ្វើការឃាត់ខ្លួននៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ករណីយ៍នាំគ្រឿងញៀនឆ្លងដែនចូលតាមច្រកទ្វារព្រំដែនតាមរថយន្តដឹកអ្នកដំណើរពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជា១គ្រឿង ។មន្ត្រីនគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា រថយន្តក្រុង ចំណុះ៤៥កៅអី ពាក់ផ្លាកលេខឡាវ ៧៩៧៩ ដឹកអ្នកដំណើរពីប្រទេសឡាវ មកប្រទេសកម្ពុជា ១គ្រឿង ត្រូវបានរកឃើញមានផ្ទុកម្សៅក្រាមពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន នៅក្រោមកៅអីអង្គុយផ្នែកខាងក្រោយ ។ ក្នុងការពិនិត្យនេះសមត្តកិច្ច ក៏បានឃាត់ខ្លួនជនជាតិវៀតណាម២នាក់ផងដែរ ។គ្រឿងញៀនទាំងនោះមាន២៧ដុំធំ ជាប្រភេទក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន និងប្រភេទថ្នាំគ្រាប់ពណ៌បៃតង (សង្ស័យជាប្រភេទថ្នាំគ្រវី) ១០ដុំធំ ។ ឯប្រភេទម្សៅសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន គ្រាប់ក្រហមតូចៗ៤៦៥គ្រាប់ សង្ស័យជាសារធាតុញៀនប្រភេទថ្នាំយ៉ាម៉ា និងក្រាមពណ៌សថ្លា ១កញ្ចប់តូច ។មានការកត់សម្គាល់ថាប្រទេសឡាវបាននិងកំពុងក្លាយជាប្រភពនៃការនាំគ្រឿងញៀនចូលស្រុកខ្មែរយ៉ាងសកម្មនាពេលកន្លងមកនេះ៕