ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានឱ្យដឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះថា៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីរសៀលម្សិលមិញនេះ នៅចំណុចភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ អែម នាង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកំចាត់ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ។
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ៤៩គ្រាប់ ។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១
-ថង់សម្រាប់រំលែកថ្នាំញៀនលក់មួយចំនួន
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាវេវ ឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង1A-1335 ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕ដោយ៖តារា

By admin

Leave a Reply

Your email address will not be published. Required fields are marked *