ភ្នំពេញកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនលោក គុយ វ៉ាតដែលគេដឹងថាជាថៅកែងហាងផាកកាហ្វេនិងជាក្បាលម៉ាស៊ីននៃក្រុមហ៊ុនស៊ីអាយស៊ី( CIC)ពីបទ ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់រាប់លានដុល្លារ និងការចេញសែកស្អុយ ។ នេះតាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទៅ២៥សីហា។ការចាប់ខ្លួនបុគ្គលម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងរឿងប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤កន្លងទៅ បន្ទាប់ពីជនរងគ្រោះជាច្រើននាក់បានដាក់ពាក្យប្ដឹងបុគ្គល ។លោក គុយ វ៉ាត ត្រូវបានគេស្គាល់ជាទូទៅថាជា ថៅកែហាងផាកកាហ្វេ និងជាអគ្គនាយកក្រុមហ៊ុន VTrust Group ដែលចាប់ផ្តើមអាជីវកម្មនៅឆ្នាំ២០០៣ ។ លោកបាគុយវ៉ាតបានដំណើរការក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុន Atech IT Solutions ក្រុមហ៊ុនអចលនទ្រព្យ VTrust Property Co., Ltd, រោងម៉ាស៊ីនកិនថ្មនៅខេត្តកំពង់ស្ពឺ Kamhwa Stone Crushing និងក្រុមហ៊ុន Vtrust Appraisal Co., Ltd ។
ថ្មីៗនេះ លោក គុយ វ៉ាត ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIC ក៏រងនូវការចោទប្រកាន់ថា បានឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់ ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារអាមេរិក ។ បន្ទាប់ពីមានការចាប់ខ្លួនដែលថាលោក គុយ វ៉ាត ជាឧកញ៉ានោះដែរ សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ស្តីពីការចាប់ខ្លួនលោក គុយ វ៉ាត ថៅកែហាង ផាកកាហ្វេ(Park Coffee) ពាក់ព័ន្ធនឹងបទល្មើសចេញសែកស្អុយអត់ទឹកប្រាក់ និងបទឆបោកប្រាក់រាប់លានដុល្លារអាមេរិកនេះ ផងដែរដោយបដិសេធថាម្សៀរូបនេះមិនមែនជាឧកញ៉ាឧកញ៉ាច់អីទេ។
តាមរយៈប្រកាសពត៍មាននោះ សមាគមឧកញ៉ាកម្ពុជា បានសង្កេតឃើញថា មានអង្គភាពសារព័ត៌មាន និងសាធារណជនមួយចំនួនបានសរសេរនិងហៅលោក គុយ វ៉ាត ថាជា «ឧកញ៉ា» ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងមានបំណងផ្សេង ដែលនាំឱ្យមានការបញ្ចេញមតិយោបល់ផ្សេងៗធ្វើឱ្យមានការភ័ន្តច្រឡំ និងយល់ខុសជាសាធារណៈ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ គុណតម្លៃនៃគោរមវន្តឧកញ៉ាដទៃ ។សមាគមឧកញ៉ាកម្ពុជាបានប្រកាសថា លោក គុយ វ៉ាត មិនមែនមានគោរពងារជា «ឧកញ៉ា»ដូចការផ្សព្វផ្សាយនៅតាមបណ្តាញសារព័ត៌មាន
មួយចំនួននោះឡើយ ។ ក្នុងនាមជាស្ថាប័នតំណាងឱ្យគោរមវន្តឧកញ៉ាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ចំពោះការផ្សព្វផ្សាយ ប៉ុន្តែគួរតែស្ថិតក្នុងក្រមសីលធម៌ វិជ្ជាជីវៈ ឈរលើសុចរិតភាព និងស្មារតីទទួលខុសត្រូវ .។
សូមបញ្ជាក់ថា លោក គុយ វ៉ាត បានរងការចោទប្រកាន់ថា បានលួចលុយពីក្រុមហ៊ុនស៊ីអាយស៊ី ប្រមាណជាង៨០លានដុល្លា និងបង្វិលចូលក្នុងក្រុមហ៊ុនរបស់លោកផ្ទាល់។ នៅពេលក្រុមហ៊ុនរបស់លោកមានបញ្ហា ទើបលោកមិនអាចបង្វិលលុយចូលក្រុមហ៊ុនស៊ីអាយស៊ីវិញបាន។ ចាប់តាំងពីមានព័ត៌មានលេចធ្លាយពីការបាត់ទុនវិនិយោគរាប់សិបលានដុល្លារ កាលពីពាក់កណ្តាលឆ្នាំ ២០២៣ ក្រុមអ្នកដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន Cambodian Investors Corporation Plc ហៅកាត់ថាCIC Plc ដែលមានអ្នកឧកញ៉ាគួច ម៉េងលី ដែរ បាននាំគ្នាតវ៉ាខ្លាំង តាមបណ្តាញសង្គម នៅខែមីនាឆ្នាំនេះ បន្ទាប់ពីពួកគេមិនទទួលបានដំណោះស្រាយ ពីអ្នកគ្រប់គ្រងជាន់ខ្ពស់ ចំនួន១៣នាក់ របស់ក្រុមហ៊ុន CIC Plc៕មាតុភូមិ