ភ្នំពេញ ៖ កិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាព គម្រោងការងារស្ថាបនា ជួសជុល និង ថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបញ្ហាប្រឈម ក្រោមក្របខណ្ឌឥណទានថវិកាជំពូក២១ និងជំពូក៦១ នៃគម្រោងផែនការវិនិយោគ ឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងការដាក់ទិសដៅបន្ត ដើម្បីពង្រឹងការអនុវត្តកិច្ចការងារឱ្យមានប្រសិទ្ធភាព
សូមបញ្ជាក់ថា ៖ នាទីស្ដីការក្រសួងនៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ លោក ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ និង លោក ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាព គម្រោងការងារស្ថាបនា ជួសជុល និង ថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបញ្ហាប្រឈម ក្រោមក្របខណ្ឌឥណទានថវិកាជំពូក២១ និងជំពូក៦១ នៃគម្រោងផែនការវិនិយោគ ឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយកិច្ចប្រជុំនេះមានការចូលរួមពី លោកអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានជំនាញទាំងពីរចូលរួមផងដែរ។
កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីពិនិត្យលើលទ្ធផលនៃផែនការសកម្មភាព ដែលបានអនុវត្តកន្លងមក របស់អគ្គនាយកដ្ឋានសាធារណការ និងអគ្គនាយកដ្ឋានបច្ចេកទេស មានកិច្ចការអន្តរាគមន៍ជួយសជុលបន្ទាន់ គម្រោងថែទាំខួប គម្រោងថែទាំប្រចាំ និង គម្រោង Reseal នៅតាមបណ្តាផ្លូវជាតិ ផ្លូវខេត្ត ពិសេសបញ្ហាប្រឈមនានារបស់អគ្គនាយកដ្ឋានទាំងពីរ និងទិសដៅកិច្ចការដែលត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៤ – ២០២៥ ដើម្បីបន្តជំរុញការអនុវត្តសកម្មភាពការងារឱ្យមានប្រសិទ្ធភាព បានទាន់ពេលវេលា និងចំគោលដៅ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ៖ សិលា

By admin

Leave a Reply

Your email address will not be published. Required fields are marked *