អ៊ុយ​ក្រែ​ន​៖ កងទ័ព​រុ​ស្ស៉ី កាលពី​ថ្ងៃអាទិត្យ ទី​១១ ខែសីហា បាន​ទទួលស្គាល់ថា​កង​ទ័ព​អ៊ុយ​ក្រែ​ន​ពិតជា​បាន​វាយ​ទម្លុះ​ចូល​ជ្រៅ​ក្នុង​តំបន់ Kursk នៅក្នុង​ប្រតិបត្តិ​ការវាយលុក​មួយ​។​​ទីភ្នាក់ងារសារព័ត៌មាន AFP​បាន​ឲ្យ​ដឹងថា​មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​យើង​កំពុងស្ថិត​ក្នុងការ​វាយលុក ហើយ​គោលដៅ នោះ​គឺ​ដាក់ សម្ពាធ​លើ​ទីតាំង​របស់​សត្រូវ ដើម្បី​បង្ក​ការខាតបង់​ជា​អតិបរមា និង​បង្ក​អស្ថិរភាព​នៅក្នុង​ប្រទេស​រុ​ស្ស៉ី ខណៈ​ពួកគេ (​រុ​ស្ស៉ី​) មិនអាច​ការពារ​តំបន់​ព្រំដែន​របស់​ពួកគេ​បាន​»​។​a stinger

​ការ​វាយឆ្មក់​របស់​អ៊ុយ​ក្រែ​ន​ចូលក្នុង​ទឹកដី​រុ​ស្ស៉ី ដែល​ឥលូវ​នេះ​បាន​ចូលដល់​ថ្ងៃទី​៦​ហើយ ទំនងជា​ធ្វើឱ្យ​រុ​ស្ស៉ី​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​មូ​ស្គូ​បានដាក់​ពង្រាយ​កងទ័ព​បម្រុង រថក្រោះ យន្ដហោះ កាំភ្លើង​ធំ និង​ដ្រូ​ន ដើម្បី​បង្ក្រាប​លើ​វាយឆ្មក់​នេះ​។ កងទ័ព​រុ​ស្ស៉ី​កាលពី​ថ្ងៃអាទិត្យ ក៏​ហាក់​បាន​សារភាព​ដែរ​ថា​កងទ័ព​អ៊ុយ​ក្រែ​ន​ពិតជា​បាន​វាយ​ទម្លុះ​ចូល​ទឹកដី​រុ​ស្ស៉ី​មែន ហើយ នៅ​ទីតាំង​ខ្លះ​នៃ​តំបន់ Kursk កងទ័ព​អ៊ុយ​ក្រែ​ន​បាន​វាយ​ចូល​ជ្រៅ​ដល់​ទៅ​៣០​គីឡូម៉ែត្រ​។ កងទ័ព​អ៊ុយ​ក្រែ​ន​ត្រូវបាន​រាយការណ៍​ថា​កំពុងស្ថិត​នៅក្បែរ​ភូមិ Tolpino និង Obshchy Kolodez ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល​ពី​២៥ ទៅ​៣០​គីឡូម៉ែត្រ​ពី​ព្រំដែន​រុ​ស្ស៉ី​-​អ៊ុយ​ក្រែ​ន​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​សុក្រ ទី​៩ ខែសីហា បានប្រកាស​ផ្ដល់ជំនួយ​យោធា​បន្ថែម​ទំហំ ១២៥​លាន​ដុល្លារ សម្រាប់​អ៊ុយ​ក្រែ​ន ហើយ​ដែល​នៅក្រោម កញ្ចប់​ជំនួយ​នេះ​ក៏មាន​ផងដែរ​នូវ​ប្រព័ន្ធ​មី​ស៊ី​លពាក់​លើ​ស្មា Stinger​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមាន លោក John Kirby បាន​និយាយថា​ជំនួយ​យោធា​ថ្មី​នេះ​គឺជា​កញ្ចប់​ជំនួយ​យោធា​ទី​១០ ចាប់តាំងពី​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​លើ​កញ្ចប់​ជំនួយ​យោធា​បន្ថែម​សម្រាប់​អ៊ុយ​ក្រែ​ន កាលពី​ខែមេសា​មក​។​

​កញ្ចប់​ជំនួយ​យោធា​ថ្មី​ខាងលើ​នឹងត្រូវ​ដកចេញ​ពី​ឃ្លាំង​អាវុធ​អាមេរិក ហើយ​ក្នុងចំណោម​អាវុធ​ដែល​នឹងត្រូវ​បញ្ជូន​ឱ្យ​អ៊ុយ​ក្រែ​ន រួមមាន​ប្រព័ន្ធ​មី​ស៊ី​លពាក់​លើ​ស្មា Stinger ដែលមាន​ប្រិ​ទ្ធី​ភាព​ប្រឆាំង​រថ​ក្រើ​និង​យន្ត​រហោះ​។​គ្រាប់កាំភ្លើង​ធំ ១៥៥​មី​លី​ម៉ែត្រ និង​១០៥​មី​លី​ម៉ែត្រ ព្រមទាំង​គ្រាប់​មី​ស៊ី​ល​សម្រាប់​ប្រព័ន្ធ​មី​ស៊ី​ល HIMARS ជាដើម​។ កញ្ចប់​ជំនួយ​យោធា​នេះដែរ​នឹងធ្វើ​ឱ្យ​ជំនួយ​យោធា ដែល​សហរដ្ឋអាមេរិក បញ្ជូនទៅឱ្យ​អ៊ុយ​ក្រែ​ន កើន​ដល់ ៥៥.៦​ពាន់​លាន​ដុល្លារ ចាប់តាំងពី​ឆ្នាំ​២០២២​មក​។​

​សូមបញ្ជាក់ថា​សន្ទុះ​នៃ​ប្រតិបត្តិការ​យោធា​របស់​អ៊ុយ​ក្រែ​ន​នៅក្នុង​ទឹកដី​របស់​រុស្ស៊ី​ពេលនេះ បាន​កើតឡើង​បន្ទាប់ពី​អ៊ុយ​ក្រែ​ន​ទើប​ទទួលបាន​ការអនុញ្ញាត​ពី​ក្រុម​សម្ព័ន្ធមិត្ត​លោកខាងលិច ដែល​រួមមាន​សហរដ្ឋ​អាម៉េរិក​ជាពិសេស បាន​បើកភ្លើង​ខៀវ​ឱ្យ​រដ្ឋាភិបាល​ក្រុម​គៀវ អាច​ប្រើប្រាស់​គ្រឿង​សព្វាវុធ​មួយចំនួន​ដែលជា​ជំនួយ​របស់ខ្លួន​សម្រាប់​ធើ្វ​ការវាយប្រហារ​ក្នុង​ទឹកដី​រុស្ស៊ី​ត្រឹម​រយៈ​ជម្រៅ ១០០​គីឡូម៉ែត្រ ដើម្បី​បង្ក​ការរាំងស្ទះ​ដល់​ដំណើរការ​ភស្តុភារ​របស់​រុស្ស៊ី​សម្រាប់​ប្រតិបត្តិ​ការប្រយុទ្ធ​នៅតាម​សមរភូមិ​មុខ​នៅឯ​អ៊ុយ​ក្រែ​ន​។​

​ក្នុង​ប្រតិបត្តិការ​សឹក​នៅ​តំបន់ Kursk នេះ ទាហាន​អ៊ុយ​ក្រែ​ន​បាន​វាយ​ចូល​ជម្រៅ​ប្រមាណ​ជង​២០​គីឡូម៉ែត្រ​ទៅក្នុង​ទឹកដី​របស់​រុស្ស៊ី និង​បាន​បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​យោធា​រុស្ស៊ី ដោយ​ក្នុងនោះ​រូបភាព​វីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម​បានបង្ហាញ​ពី​ទិដ្ឋភាព​រថយន្តយោធា​រុស្ស៊ី​ជាច្រើន​ត្រូវបាន​បំផ្លាញ​នៅតាម​ដងផ្លូវ និង​មាន​ទាហាន​ជាច្រើន​នាក់​ដេកស្លាប់​នៅ​ខាងក្នុង​។​ទោះបីយ៉ាងណា​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​បញ្ជា​ឱ្យ​ជម្លៀស​ប្រជាជន​ជាច្រើន​ភូមិ​ចេញពី​តំបន់ Sumy ភាគ​ខាងជើង​ប្រទេស​អ៊ុយ​ក្រែ​ន ទន្ទឹម​នឹងមាន​សេចក្តីរាយការណ៍​ថា រុស្ស៊ី​នឹង​វាយបក​ក្នុង​សង្គ្រាម បន្ទាប់ពី​ការប្រយុទ្ធ​ឆ្លងដែន​លើកដំបូង​របស់​អ៊ុយ​ក្រែ​ន​ចូល​តំបន់ Kursk​របស់​រុស្ស៊ី​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា ប្រជាជន​ដែល​ត្រូវ​ជម្លៀស​ចេញពី​ចំណុច​ដែល​សន្និដ្ឋានថា​នឹង​កើតមាន​សង្គ្រាម​ដោយសារ​ការ​វាយបក​របស់​ទាហាន​រុស្ស៊ី បន្ទាប់ពី​យោធា​អ៊ុយ​ក្រែ​ន​វាយ​ចូល​ទឹកដី​រុស្ស៊ី​កាល​ថ្ងៃទី​៦​សីហា​។​ ដកស្រង់​សម្តី លោក Volodymyr Artiukh អភិបាលក្រុង Sumy ដែល​បាន​បញ្ជា​ឱ្យ​ជម្លៀស​ភូមិ​ចំនួន​២៨​ចេញពី​តំបន់​ដែលមាន​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​តំបន់​ព្រំដែន​ដែលមាន​អ្នកស្រុក​ប្រមាណ​២០០០០​នាក់​នឹងត្រូវ​ជម្លៀសចេញ​។​

​យ៉ា Malaya Loknya ក្នុង​ខេត្ត Kursk, គឺ​ស្ទើរតែ​ប្រមាណ​៩០​ភាគរយ​នៃ ភូមិ​របស់គេ​នេះ បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​។​​ការផ្សាយ​តាម​បណ្តាញ​សង្គម ហូ​ឈូ ណា​ទី “Hochu Nayti” របស់​អ៊ុយ​ក្រែ​ន បង្កើតឡើង​ដើម្បី​ផ្តល់ព័ត៌មាន​អំពី​អ្នកទោស​សង្គ្រាម​រុស្ស៊ី​, អំពី​បុគ្គលិក​យោធា​បាត់​ខ្លួន​ឬ​ស្លាប់​នៅក្នុង សង្គ្រាម​អ៊ុយ​ក្រែ​ន បាន​ថ្លែងថា មាន​ទាហាន​រុស្ស៊ី “​ជាច្រើន​” ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ខេត្ត Kursk ក្នុង​អំពើ​លុកលុយ​ឈ្លានពាន​របស់​ទាហាន​អ៊ុយ​ក្រែ​ន​ជា​លើកដំបូង​នេះ​។ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ប៉ុន្តែ​ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា «​អំពើ​ប៉ុនប៉ង​របស់​អង្គភាព​ប្រយុទ្ធ​នីមួយៗ​របស់​អ៊ុយ​ក្រែ​ន ដើម្បី​ទម្លុះ​ចូល​ជ្រៅ​ទៅក្នុង​ទឹកដី​នៃ​ទិសដៅ​ស្រុក Kursk កំពុង​ត្រូវបាន​រារាំង​»​។​

​រុស្ស៊ី​បាន​អះអាងថា មាន​ទាហាន​អ៊ុយ​ក្រែ​ន​ស្លាប់​ច្រើន រហូតដល់​ចំនួន ៤០០ នាក់ និង​ឆេះ​យន្ត​ពាស​ដែក​៣២​គ្រឿង រួមទាំង​រថក្រោះ​មួយ​, រថពាសដែក​៤ គ្រឿង​, យន្ត​ប្រយុទ្ធ ៣ គ្រឿង និង​យន្ត​ពាស​ដែក​ប្រភេទ Kozak ចំនួន ២៤ គ្រឿង​។​ក្រុម​ឃ្លាំមើល​ការប្រយុទ្ធ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​នៃ​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​សង្គ្រាម បាន​និយាយ នៅក្នុង​ការវាយតម្លៃរ​បស់​ខ្លួន​ថា «​កងកម្លាំង​អ៊ុយ​ក្រែ​ន​បានបញ្ជាក់​នូវ​ការ​វាយ​រុលចូល​ជ្រៅ​ប្រមាណ​១០​គីឡូម៉ែត្រ​ទៅក្នុង​តំបន់ Kursk បើ​គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​៧​សីហា​»​។

ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​គៀវ មិន​បានធ្វើ​អត្ថាធិប្បាយ​ជា​ផ្លូវការ​របស់ខ្លួន​លើ​អំពើ​លុកលុយ ចូលក្នុង​ទឹកដី​រុស្ស៊ី​នោះឡើយ​។ ចំណែក​ក្រុម​សម្ព័ន្ធមិត្ត​របស់​អ៊ុយ​ក្រែ​ន​ក៏​មិន​បានធ្វើ​អត្ថាធិប្បាយ​អំពី​ស្ថានភាព​នេះដែរ ក្រៅ តែ​ពី​ការ​និយាយថា អ៊ុយ​ក្រែ​ន​មាន​សិទ្ធិ​ក្នុងការ​ការពារ​ខ្លួន​។​​អ្នកនាំពាក្យ​គោលនយោបាយ​សន្តិសុខ និង​កិច្ចការបរទេស​របស់​សហភាព​អឺរ៉ុប លោក Peter Stano បាន​ប្រាប់​ទូរទស្សន៍​អ៊ុយ​ក្រែ​ន សាស់​ស្ពី​ល​ញូ​ស៍ Suspilne News ថា យោងទៅតាម​ច្បាប់​អន្តរជាតិ រដ្ឋាភិបាល​ក្រុង Kyiv «​មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ការពារ​ខ្លួន រួមទាំង​សិទ្ធិ​វាយប្រហារ​អ្នក​ឈ្លានពាន​នៅលើ​ទឹកដី​របស់​ពួកគេ​ថែមទៀត​»​។​

​សេត​វិមាន​ត្រូវបាន​គេ​រាយការណ៍​អំពី​ភាព​ភ្ញាក់ផ្អើល​នៅពេល​បានឃើញ​ភាព​វិវត្តន៍​នៃ​ស្ថាន ការណ៍​នេះ ដោយ​មន្ត្រី​ព័ត៌មាន​លោកស្រី Karine Jean-Pierre បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា សេត​វិមាន មិនបាន​ដឹង​រឿង​វាយប្រហារ​នោះ​ជាមុន​ឡើយ​។ មន្ត្រី​សេត​វិមាន​ដដែល​បាន​និយាយ​បន្តថា រដ្ឋបាល​លោក Biden នឹងធ្វើ​ការ «​ទាក់ទង​ទៅ​យោធា​អ៊ុយ​ក្រែ​ន​ដើម្បី​ស្វែងយល់​បន្ថែម អំពី​គោលបំណង​វាយប្រហារ​របស់​ពួកគេ​» នៅក្នុង​ទឹកដី​រុស្ស៊ី​នោះ​។ មន្ត្រី​សេត​វិមាន​ដដែល​បានបញ្ជាក់​នូវ​ជំហរ​គាំទ្រ​របស់ សហរដ្ឋអាមេរិក​ចំពោះ​អ៊ុយ​ក្រែ​ន​ក្នុង ការប្រយុទ្ធ​ការពារ​ខ្លួន​ប្រឆាំង​អំពើ​ឈ្លានពាន​របស់​រុស្ស៊ី​។​
​ការវាយប្រហារ​ដោយ​កម្លាំង​ថ្មើរជើង​អ៊ុយ​ក្រែ​ន​ចូលលុកលុយ​លើទឹក​ដី​រុស្ស៊ី ជា​លើកដំបូង​នេះ បាន​ទន្ទឹមនឹង​ស្ថានការណ៍​ចាញ់​ប្រៀប អ៊ុយ​ក្រែ​ន លើ​សមរភូមិ​ប្រយុទ្ធ​នា​ភាគ​ខាងកើត​ប្រទេស​។

កងទ័ព​អ៊ុយ​ក្រែ​ន បាន​មើលឃើញថា ពួកគេ​បាន​ស្ថិតនៅក្រោម​សម្ពាធ កាន់តែខ្លាំង​នៅតាម​បណ្តោយ​ជួរមុខ​សមរភូមិ​ចម្ងាយ​ជាង​៩៦៥​គីឡូម៉ែត្រ ក្នុងពេល​ក្រុង​ម៉ូស្គូ នៅតែ​បន្ត​ការវាយលុក​យឺតៗ​របស់ខ្លួន និង​បាន​ដណ្តើម​កាន់កាប់​ទឹកដី​ជា​បន្ថែមទៀត​។​​កងទ័ព​រុស្ស៊ី ថ្មីៗ​នេះ​ទៀត បាន​បង្កើន​ការវាយលុក​ឆ្ពោះទៅកាន់​ទីក្រុង​សំខាន់​យុទ្ធសាស្ត្រ ផុ​ក​ក្រូ​វ Pokrovsk នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដោយ​គំរាមកំហែង​ដល់​ខ្សែ​ផ្គត់ផ្គង់​ដ៏​សំខាន់ មួយ​របស់​អ៊ុយ​ក្រែ​ន​។ កងកម្លាំង​រុស្ស៊ី ក្នុងពេល​ជាមួយគ្នានេះ បាន​អះអាងថា គេ​បាន​ដណ្តើមយក​ភូមិ Niu York ហើយក៏​កំពុង​ខិត​ទៅជិត​ភូមិ Toretsk ថែមទៀត​។​

​ក្រុមអ្នកវិភាគ បាន​មើលឃើញថា​យុទ្ធសាស្ត្រ​វាយលុក​របស់​អ៊ុយ​ក្រែ​ន​ចូលក្នុង​ទឹកដី Kursk របស់​រុស្ស៊ី មិនមែនជា​ការចង់​ចូលកាន់​កាប់​នៅ​ទីនោះ​ទេ ប៉ុន្តែ​ទំនង​នឹង​ចង់ឱ្យ​រុស្ស៊ី​បង្វែរ​កង កម្លាំង​របស់ខ្លួន​ខ្លះ​ចេញពី​សមរភូមិ​ភាគ​ខាងកើត​។ យុទ្ធសាស្ត្រ​នេះ គឺ​ស្រដៀង​គ្នា​នឹង​យុទ្ធ សាស្ត្រ​មួយ​របស់​រុស្ស៊ី​នាពេល​កន្លងមក ដោយ​ធ្លាប់បាន​ប្រើការ​វាយលុក​ដាក់​មក​លើ​ភាគ ឥសាន​ខេត្ត Kharkiv ក្នុង​ខែមិថុនា​កន្លងមក ដើម្បី​បញ្ឆោត​ឱ្យកម្លាំង​អ៊ុយ​ក្រែ​ន​ត្រូវ​ដក ចេញពី​មុខព្រួញ​ខ្លះ នា​សមរ​ភូមិភាគ​ខាងកើត ដើម្បី​មក​ទប់​ទល់នឹង​មុខព្រួញ​វាយលុក​ថ្មី នៅ​ខេត្ត Kharkiv​។​

​ហើយ​យុទ្ធសាស្ត្រ​របស់​អ៊ុយ​ក្រែ​ន​ក្នុងការ​វាយលុក ចូលក្នុង​ទឹកដី Kursk ក្នុង​ពេលនេះ ត្រូវគេ​និយាយថា ក៏​ដោយសារតែ​បារម្ភ​នឹង​ស្ថានការណ៍​វាយលុក​ខ្លាំង​របស់​រុស្ស៊ី នៅ​តំបន់ Sumy ភាគ​ខាងជើង​ដែល​កាន់តែ​កើនឡើង​ក្នុង​រយៈពេល​បី​ខែ​បន្តបន្ទាប់​មកនេះ​។​​ក្រសួងការពារជាតិ​រុស្ស៊ី បាន​ថ្លែងថា ដើម្បី​ទប់ទល់ ចំពោះ​ការវាយប្រហារ របស់​អ៊ុយ​ក្រែ​ន​នេះ គេ​បានដាក់​ពង្រាយ​កម្លាំង​ក​ង​ទ័ព​សា​ឡើងវិញ​នៅក្នុង​ក្រុង Sudzha នៃ​ខេត្ត​Kursk នោះ​។ មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី បាន​ហៅ​ការវាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​នោះ​ថា​ជា «​អំពើ​ព្រៃផ្សៃ​» និង​ចាត់ទុកជា «​ក្រុម​ភេរ​វករ​»​។​

​អ្នកវិភាគ​យោធា​ម្នាក់​គឺ​លោក Mykhaylo Zhyrokhov បានចាត់ទុក​ការវាយលុក​នេះ គឺជា​ភ​ស្ថុ​តាង​ដែល​បង្ហាញ​ប្រាប់ ទៅ​រុស្ស៊ី​ឱ្យបាន​ឃើញ​នូវ​មូល​ហេតុថា តើ​រុស្ស៊ី​គួរ​បន្តធ្វើ​សង្គ្រាម​របស់​ខ្លួន​ទៀត​ដែរ​ទេ ខណៈ​អំពើ​ឈ្លានពាន នៅតែ​ត្រូវបាន​ចាត់ទុកថា វា​ជា​អំពើ​ការពារ​ខ្លួន ដែរនោះ​។ លោក​បាន​ថ្លែង​បញ្ជាក់ថា វា​ច្បាស់​ណាស់​សម្រាប់​អ៊ុយ​ក្រែ​ន ប្រសិនបើ​សង្គ្រាម នៅជាប់​គាំង ឬ បើ​ត្រូវ​រារាំង​រុស្ស៊ី ដើម្បី​មិនឱ្យ​បង្កើន​ការវាយប្រហារ​ដ៏​ធំ​នៅ​ភាគ​ខាងជើង​ប្រ ទេស​នោះ​, គឺមាន​តែ​ប្រតិបត្តិ​ការវាយលុក​របៀប​នេះ​តែប៉ុណ្ណោះ ទើប​គេ​នឹង​ឃើញថា​វា​មាន តម្លៃ​។ មេដឹកនាំ​អ៊ុយ​ក្រែ​ន​លោក​ហ្សេ​ឡិន​ស្គី បាន​ថ្លែង​ក្នុង​សប្តាហ៍​នេះ​ថា «​មានតែ​ការ​គាប សង្កត់ ដាក់ឱ្យ​កាន់តែខ្លាំង​ទៅលើ​អ្នក​ឈ្លានពាន​វិញ​តែប៉ុណ្ណោះ នោះ​ទើប​សន្តិភាព នឹង​រំកិល កៀក​មក​ជិត​វិញ​»៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *