ខេត្តតាកែវ ៖ ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៤ ចន្លោះ​ម៉ោង​១០​យប់ ត្រង់ចំណុច​បន្ទប់​ក្នុងផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ស្វាយ​ឬ​ស្សី សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ សព​ជនរងគ្រោះ​ត្រូវបាន​កូនប្រុស​ប្រទះឃើញ​ដេកស្លាប់​នៅលើ​គ្រែ​ក្នុងផ្ទះ​របស់ខ្លួន​ដោយមាន​សភាព​រៀង​ហើម​ស្អុយ​ទៅហើយ ។ កូន​របស់​ស្ត្រី​រងគ្រោះ​ក៏​រត់​ទៅប្រាប់​ជីដូន​ឱ្យមក​មើល និង​បង្កអោយមាន​ការភ្ញាក់ផ្អើល​ពេញ​ភូមិ​មក​ចោមរោម​មើល​។​​ករណីនេះ​ក្រោម​ការស្រាវជ្រាវ និង​ការបំភ្លឺ​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​ផ្ទះកើតហេតុ​ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​នោះ គឺ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ខុន វណ្ណ​ថង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវជា​ប្តី​របស់​ស្ត្រី​រងគ្រោះ បានធ្វើ​សកម្មភាព​ដោយ​យក​ក​ខ្នើយ​សង្កត់​ទៅលើ​មុខ​ជនរងគ្រោះ​និង​កាច់​បំបាក់​ក បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​
​ស្ត្រី​រងគ្រោះ​ឈ្មោះ ខែម ម៉ាច អាយុ​៣២​ឆ្នាំ ជា​កម្ម​ការី​នី​រោងចក្រ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​និង​មានកូន​ប្រុស​ម្នាក់​។​

​បើតាម​សំដី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ផ្ទះ​ស្ត្រី​រងគ្រោះ​បានអោយដឹងថា ស្ត្រី​រងគ្រោះ​គឺ​ត្រូវបាន​ជនដៃដល់​ជា​ប្តី​ចាក់ និង​កាច់ក​សម្លាប់​តាំង​យប់​ថ្ងៃទី​២ សីហា ឆ្នាំ​២០២៤ ចន្លោះ​ម៉ោង​៩​ទៅ​ម៉ោង​១០​យប់ នៅពេល​ស្ត្រី​រងគ្រោះ​ត្រឡប់​មកពី​ធ្វើការ​រោងចក្រ​វិញ​រៀបចំ​ងូតទឹក​។​​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា លុះ​ព្រឹក​ឡើង មុន​មានការ​ភ្ញាក់ផ្អើល ជនដៃដល់​ជា​ប្តី​បាន​យក​ថ្នាំ​ទៅ​បាញ់​ស្រូវ​ជាធម្មតា ដូច​អត់​មានរឿង​អ្វី​កើតឡើង​អញ្ចឹង ។ ពេលនោះ​ម៉ែក្មេក​ជនដៃដល់​បាន​សួរថា​មេច​បានជា​ប្រពន្ធ​ឯង​មិន​មក បន្ទាប់មក​ជនដៃដល់​ឆ្លើយថា​ទៅធ្វើ​ការបាត់​ហើយ​។ រហូតដល់​ម៉ោង​កើតហេតុ កូនប្រុស​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ​ខុន មាន់ អាយុ​១០​ឆ្នាំ បាន​ចូល​ក្នុងផ្ទះ​បើកទ្វា​បន្ទប់ ក៏​ស្រាប់​ឃើញ​សព​ម្តាយ​មុខ​ហើម​ដេក​ដណ្តប់ភួយ​នៅលើ​គ្រែ​លែង​ស្គាល់មុខ​ម្តាយ​ក៏​រត់​ទៅប្រាប់​ជីដូន​អោយមក​មើល ទើប​ដឹង​ជា​កូនស្រី​ស្លាប់​បាត់ទៅហើយ ក៏មាន​ការ​ឆោឡោ​នឹង​ភ្ញាក់ផ្អើល​ឡើង​តែម្តង​។​

​សាក្សី​បាន​បញ្ជាក់ថា ជនដៃដល់​ជា​ប្តី​រូបនេះ​មិនបាន​ជួយ​ធ្វើ​ការងារ​រកស៊ី​ទេ ហើយ​ជាម​នុស្ស​ប្រើប្រាស់​គ្រឿង​ញៀ​.​ន រករឿង​ស្ត្រី​ជា​ប្រពន្ធ​រាល់ថ្ងៃ​មិនដែល​ខាន​ឡើយ ។ 
​នគរបាល​បច្ចេកទេស​បានអោយដឹងថា ជនដៃដល់​បាន​វាយ​អោយ​ស្ត្រី​ជា​ប្រពន្ធ​អោយ​សន្លប់ រួច​លើកដាក់​លើ​គ្រែ​ដេក និង​យក​កាំបិត​ចាក់​ដើមទ្រូង រួច​មួល​បំបាក់​ក តែម្តង ។​សម​ត្ត​កំពុង​តាម​ចាប់​ជនដៃដល់​ដែល​រត់គេចខ្លួន​មក​ផ្តន្ទាទោស​។​

By admin

Leave a Reply

Your email address will not be published. Required fields are marked *