ពោធិ៍សាត់​៖​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សរសេរ​រៀបរាប់​នៅលើ​បណ្ដាញ​សង្គម ដូច្នេះ​ថា «​មកទល់​ថ្ងៃនេះ កងកម្លាំង​រុករក​របស់​យើង​បាន​រកឃើញ​ទាំង​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​ជើង​អាកាស​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ធ្លាក់​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៤ កន្លងទៅ និង​អាកាសយានិក​របស់​យើង​ទាំង​ពីររូប​»​។​​តែ​ជា​អកុសល អាកាសយានិក​ទាំងពីរ គឺ​លោក​វរសេនីយ៍ទោ ស៊ុន ផល្លា និង​លោក​អនុសេនីយ៍ឯក ខេង ឆៃ​យុទ្ធ ត្រូវ​រកឃើញថា បាន​ពលី​ជីវិត​ទៅហើយ​នៅក្នុង​ឧបទ្ទវ​ហេតុនេះ​។a eleco die5

សម្ដេច​ធិបតី បាន​សម្តែង​នូវ​មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ និង​សោកសង្រេង​ជាទីបំផុត​ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​ចំពោះ​ការបាត់បង់​នូវ​កូនប្រុស ស្វាមី ឪពុក បងប្រុស ប្អូនប្រុស​ដ៏​ល្អជា​ទីស្រឡាញ់​រក​ទីបំផុត​គ្មាន​។ សម្ដេច​ធិបតី ក៏បាន​ចាត់ទុកថា ជាការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​ជាតិ និង​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល នូវ​នាយទាហាន​ពីររូប​ដ៏​មាន​ឆន្ទៈ សមត្ថភាព និង​ទឹកចិត្ត​ស្នេហា​ជាតិ គួរ​ជាទី​សោកស្តាយ ស្រណោះ​អាឡោះអាល័យ​ជា​ពន់ពេក​។

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​រុករក​ទាំងអស់ ទាំង​ថ្នាក់ដឹកនាំ និង​កងកម្លាំង​រុករក​ផ្ទាល់ ដែល​បាន​ខិតខំ​ពុះពារ​ឥត​រុញ​រា ជម្នះ​គ្រប់​ឧបសគ្គ ទាំងយប់ ទាំង​ថ្ងៃ ប្រកបដោយ​ទឹកចិត្ត​តស៊ូ​ក្លាហាន និង​ហ៊ាន​លះបង់​រហូត​ស្វែង​រកឃើញ​ទីតាំង​កើតហេតុ ដែលជា​បេសកកម្ម​ដ៏​សែន​លំបាក និង​ប្រកបដោយ​ហានិភ័យ​ក្នុងភូមិ​សាស្ត្រ​ព្រៃ​ជ្រៅ រួមជាមួយ​នឹង​កត្តា​អាកាសធាតុ​មិន​អំណោយផល​ក្នុង​រយៈពេល​១៨ ថ្ងៃ​កន្លងមកនេះ​។​ក្រៅពី​នាយករដ្ឋមន្ត្រី​ក៏មាន​ថ្នាក់ដឹកនាំ​សម្តែង​ការសោកស្តាយ​និង​ចូ​រួម​មរណៈទុក្ខ​ផងដែរ​។

​លោក​ទេសរដ្ឋមន្ដ្រី គន់ គីម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្នុង​សារ​សូម​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀម​បំផុត​ជូន​ក្រុមគ្រួសារ​សព​អាកាសយានិក​ពលី បាន​ថ្លែងថា ក្នុងនាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ សូម​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត និង​មានការ​សោកស្ដាយ​យ៉ាង​ក្រៃលែង​ជូន​ក្រុមគ្រួសារ​សព លោក ខេង ឆៃ​យុទ្ធ និង​លោក ស៊ុន ផល្លា ដែលជា​អាកាសយានិក​ពលី ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ នៅ​ចំណុច​លើ​ខ្នងភ្នំ​យ៉ាវ​យ៉ៃ ស្ថិតនៅក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។

​សូមបញ្ជាក់ថា​តាម​សេចក្តីរាយការណ៍​កន្លែង​ក្រុម​កងទ័ព​ស្វែងរក​បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ម៉ោង​១០៖៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៤​នេះ កម្លាំង​រុករ​កបាន​ប្រទះឃើញ សាកសព​អាកាសយានិក​ម្នាក់​ទៀតហើយ ដោយ​រូបគាត់​មានឈ្មោះ ស៊ុន ផល្លា ដែល​ត្រូវបាន​រកឃើញ​នៅ​ចំណុច​ជើងភ្នំ​យ៉ាវ​យ៉ៃ ដែលមាន​ចម្ងាយ​ជាង​២១០​ម៉ែត្រ ពី​ចំណុច​ឧទ្ធម្ភាគចក្រ​ធ្លាក់​បន្ទាប់ពី​លោក​ខេង​ឆៃ​យុទ្ធ​ត្រូវបាន​រកឃើញថា​បាន​ពលី​នៅក្បែរ​យន្តហោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ដឹកនាំ​ប្រតិបត្តិ​ការរុករក​ដោយ​ផ្ទាល់​។​កម្លាំងចម្រុះ​ដឹកនាំ​បញ្ជា​ដោយ​លោក​នា​យឿ​ត្ត​ម​សេនីយ៍​ឥត សារ៉ាត់​បាន​ឲ្យ​ដឹងថា នៅ​រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៤​នេះ បាន​រកឃើញ​ឧ​ទ្ធ​ម្ភា​ចក្រ​យោធា Z9 ដែល​បាត់​ដំណឹង​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ហើយ បន្ទាប់ពី​បើក​ប្រតិបត្តិការ​អស់​រយៈពេល​១៧​ថ្ងៃ​។ ឧ​ទ្ធ​ម្ភា​ចក្រ​នេះ ត្រូវបាន​ប្រទះឃើញ​នៅ​ចំណុច​លើ​ខ្នងភ្នំ​យ៉ាវ​យ៉ៃ ស្ថិតនៅក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់​បាន​ឲ្យ​ដឹងថា​៖ រយៈពេល​២​ថ្ងៃនេះ បន្ទាប់ពី​អាកាសធាតុ​អំណោយផល ក្រុម​អ្នករុករក បាន​ទៅដល់​ចំណុច​គោលដៅ ដែល​ផ្តល់ដំណឹង​ដោយ​ផ្កាយរណប ហើយ​ក្រុម​ប្រតិបត្តិការ​តាម​ដែនអាកាស បាន​ថត​ឃើញ​ឧទ្ធម្ភាគចក្រ ដែល​បាត់​ដំណឹង​នេះ​។ ទោះជា​យ៉ាងនេះ​ក្តី លោក​បានបញ្ជាក់​បន្តថា ដោយសារ​បញ្ហា​អាកាសធាតុ​នៅ​រសៀល​នេះ មានការ​ប្រែប្រួល​ដូច្នេះ ឧទ្ធម្ភាគចក្រ​ខាងលើ មិនទាន់​អាច​ចូលទៅ​ចត​នៅ​ចំណុច​នោះបាន ប៉ុន្តែ​ក៏​នឹង​បាន​រុញ​កម្លាំង​ថ្មើរជើង​ទៅកាន់​ទីនោះ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ឧទ្ធម្ភាគចក្រ​យោធា Z9 ដែលកម្ពុជាទិញពីស្រុកចិនបាន​បាត់​ដំណឹង​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៤ ខណៈពេល​កំពុង​ហ្វឹកហ្វឺន នៅ​តំបន់​ជួរ​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​ប្រតិបត្តិ​ការរុករក​ត្រូវបាន​ធ្វើឡើង​ភ្លាមៗ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​ថ្នាក់ដឹកនាំ​សំខាន់ៗ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​, នាយ​ឧ​ត្ត​ម​សេនីយ៍ ខឹម​ជា សា​ខឿន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​, នាយ​ឧ​ត្ត​ម​សេនីយ៍ សឹង សំណាង អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពអាកាស​, ឧ​ត្ត​ម​សេនីយ៍​ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក​, ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេ​បញ្ជ​ការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥,​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋាន​ទ័ព​ពិសេស ដោយមាន​កម្លាំង​ចូលរួម​ជាង​១០០០​នាក់​។​

​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និង​កងទ័ពជើងគោក កងកម្លាំង​ចម្រុះ នៅតែ​បន្ត​រុករក​ឧទ្ធម្ភាគចក្រ ដែល​បាន​បាត់​ការទាក់ទង និង​កន្លែង​សង្ស័យថា​ធ្លាក់​ក្នុង​តំបន់​ព្រៃ​ក្រាស់ គិត​មកដល់​ថ្ងៃនេះ មាន​រយៈពេល​១៧​ថ្ងៃ​មកហើយ គិត​ចាប់តាំងពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៤​។​
​បេសកកម្ម​ប្រតិបត្តិ​ការរុករក​នេះ បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​រួមមាន​៖ កងកម្លាំង​រុករក​ពី​ខាងលើ តំបន់​ព្រៃ​ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ យន្តហោះ​ដ្រូ​ន និង​កម្លាំង​ថ្មើរជើង​ចូលទៅ​កាន់​តំបន់​ព្រៃ​ក្រាស់ តាម​ជ្រោះ​ជ្រលង​ភ្នំ​ជាដើម​៕a eleco die2

By admin

Leave a Reply

Your email address will not be published. Required fields are marked *