ខេត្ត​បាត់ដំបង៖​ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ បានឱ្យដឹងថា​ ស្ត្រីម្នាក់ឈ្មោះ​ លីវ​ ឈីវហ៊ួង​ ហៅ​ជីជី​ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន​យ៉ាងសកម្ម​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមអំណាចដីកាបង្គាប់​ ក្នុងករណីចែកចាយគ្រឿងញៀននៅក្រុងបាត់ដំបង​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់។
លោកស្នងការ​ខេត្តបាត់ដំបងបានឱ្យដឹងទៀតថា​ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ធ្ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅចំ​ណុចភូមិព្រែកមហាទេព​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំ​បង​ លោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ និងលោកវរសេនីយ៍​ទោ​ ប៉ាន​ ចាន់រិទ្ធ​ នាយការិយាល័យប្រឆាំងគ្រឿង​ញៀន​ បាន​ដឹកនាំកម្លាំងក្នុងការិយាល័យចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំ​ណា​ច​ដីកាលេខ​៦៥២តព្រ ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៤ របស់ចៅក្រុម ជំនុំជម្រះនៃសាលាដំបូងខេត្តបាត់​ដំបង​​ ហៃ​ ណៃហេង​ ដោយបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះ​ លីវ​ ឈី​វ​ ហ៊ួង ហៅជីជី​ ភេទស្រី​ អា​យុ​២៧​ឆ្នាំ រស់នៅភូមិអូរតានប់​ សង្កាត់ក្តុលដូនទាវ​ ក្រុងបាត់​ដំ​បង​ ខេត្តបាត់ដំបងជាប់ចោទពីបទសម្រួលឱ្យប្រើប្រាស់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី៣០​ខែកក្កដា ឆ្នាំ២០២៣​កន្លងទៅ។
បច្ចុប្បន្ន​ជនសង្ស័យ​ នៅព្រឹកថ្ងៃពុធទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ ត្រូវ​បាន​សមត្ថកិច្ចរៀបចំឯកសារបញ្ជូនទៅតុលាកាអនុវត្តតាមនីតិវិធី​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *