ភ្នំពេញ៖ បើតាមយោងការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ តាមរយៈ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកហិរញ្ញវត្ថុ និងរដ្ឋបាល នៃក្រសួងព័ត៌មាន បានទទួលមរណភាព ដោយរោគាពាធ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោក ខៀវ កាញារីទ្ធ បានសរសេរសំណេរតាមរយៈ ហ្វេសប៊ុករបស់លោកថា៖ ព្រឹកនេះទទួលដំណឹងដ៏សែនតក់ស្លុត៖ សហសេវិកជាង ៤០ ឆ្នាំរបស់ខ្ញុំ គឺ ឯ.ឧ. លី វ៉ាន់ហុង បានទទួលមរណភាពហើយ – ១០ កក្កដា ២០២៤។
បច្ចុប្បន្នសពលោក លី វ៉ាន់ហុង កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅបុរីប៉េងហួត បឹងស្នោ៕