ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលសារសំឡេងក្លែងក្លាយ ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់សាធារណៈជន កុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារីដែលជាជនអនាមិកម្នាក់នោះ។ ខណៈការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យបាននោះឡើយ។
ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលប្រឌិតព័ត៌មានបំពុល នាំឲ្យប៉ះពាល់សន្ដិសុខជាតិបែបនេះ។
សូមជម្រាបជូនថា ៖ វិធីសាស្រ្តការពារ ការឆបោកបន្លំតាមរយៈសម្លេង (Voice Phishing ឬ Vishing)
ការឆបោកបន្លំតាមរយៈសម្លេង ឬ “Vishing” គឺជាប្រភេទនៃការវាយប្រហារផ្នែកវិស្វកម្មសង្គម ដែលឧក្រិដ្ឋជនព្យាយាមបញ្ឆោតជនរងគ្រោះឱ្យបញ្ចេញព័ត៌មានរសើបតាមរយៈការហៅទូរសព្ទ និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុ។
គោលដៅនៃការវាយប្រហារមានចាប់ពីទិន្នន័យរសើប ពាក្យសម្ងាត់ ព័ត៌មានកាតឥណទាន និងព្រមទាំងបញ្ឆោតយកប្រាក់ទៀតផង។ សព្វថ្ងៃ ពួកគេក៏ព្យាយាមទាញយកទិន្នន័យផ្ទាល់ខ្លួនដូចជា ភេទ នាមខ្លួន និងអាយុ ដើម្បីបង្កើតប្រវត្តិរូបជនរងគ្រោះ និងប្រើប្រាស់ពួកវាសម្រាប់សកម្មភាពក្លែងបន្លំ ៕នវ

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ