បាត់ដំបង:នៅថ្ងៃព្រហស្បតិ៍៤កេីតខែកត្តិកឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមបទបញ្ជាយ៉ាងហ្មឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួ លលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល ដោយមានលោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យបានដឹកនាំកម្លាំងបង្ការបង្រ្កាបចូលរួមជាមួយកម្លាំងនគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ទោយុត តុងហូ ជា អធិការនគរបាលស្រុកធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់ក្នុងករណីឃាតកម្មគឹតទុកជាមុននៅមូលដ្ឋានស្រុកសង្កែ ខេត្តបាត់ដំបងក្នុងនោះគឺ៖
១-ឈ្មោះ យឿម ម៉ែន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (ជនដៃដល់)។
២-ឈ្មោះ សឿប ស៊ីតង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (បក្សពួក)។
៣-ឈ្មោះ វី ខេត់ ហៅ វ៉ា ភេទប្រុ ស អាយុ២០ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (បក្សពួក) ។
-ដកហូតវត្ថុតាងមាន៖
-កាំបិតខ្វែវចំនួន០១ដេីម និងម៉ូតូ០១គ្រឿង ហុងដាឃ្លីច ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ស្លាកលេខ បាត់ដំបង 1AS-1691ជាមធ្យោបាយជិះធ្វេីសកម្មភាព។
សូមបញ្ជាក់ជូនថាកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩និង១៩នាទី នៅចំណុចក្រុមទី០១ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី បទឃា-ត-ក-ម្មគិតទុកជាមុន (យកកាំ-បិ-តខ្វែ-វកា-ប់) មួយកើតឡើងបង្កដោយជនសង័្សយមួយក្រុមធ្វេីសកម្មភាពកា-ប់ទៅរបស់ជនរងគ្រោះឈ្មោះ ធឿម ចំរេីន ភេទប្រុស អា យុ២១ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិកូនក្អែក២ ឃុំរបស់មង្គល់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវចំក្បាលពីក្រោយចំនួន០១ កន្លែង បណ្តាលរងរបួសបែកហូបឈាម រហូតស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង រីឯក្រុមជនសង័្សយបានគេចខ្លួនបាត់ពីកន្លែងកេីតហេតុខាងលេី ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អេីល នៅមូលដ្ឋានក៏ដូចជាក្នុងបណ្តាញសង្គម។
ក្រោយពេលទទួលបានព័ត៌មានសមត្ថកិច្ចផ្តេីមធ្វេីការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។
ក្រោយពេលធ្វេីកំណត់ស្តាប់ចម្លេីយរួចរាល់ ជនសង្ស័យទាំងបីនាក់ បានឆ្លេីយសារភាពថា ពួកគេពិតជាបានធ្វេីសកម្មភាពតាមរកជនរងគ្រោះឈ្មោះ ធឿម ចំរេីនប្រាកដមែន ហេីយឈ្មោះ យឿម ម៉ែន បានធ្វេីសកម្មភាពដោយផ្ទាល់គឺយកកាំ-បិ-ត-ខ្វែ-វស្ទាក់កា-ប់ទៅលេីជនរងគ្រោះ ពិតប្រាកដមែននៅថ្ងៃកេីតហេតុហេីយចំពោះមូលហេតុនៃករណីនេះគឺបណ្តាលមកពីជនរងគ្រោះលួចទាក់ទងជាមួយប្រពន្ធរបស់ជនដៃដល់(នេះតាមសំដីរបស់ជនសង័្សយ)ខាងលេី។
ករណីនេះនគរបាលស្រុកកំពុងកសាងសុំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់៕