ស្ទឹងត្រែង៖ គ្រឿងញៀនជាច្រើនប្រភេទ សរុបប្រមាណជាង៧០០គីឡូក្រាម ត្រូវបានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើការដុតបំផ្លាញចោលជាសាធារណៈ ស្ថិតនៅបរិវេណក្បែរសាលាខេត្តស្ទឹងត្រែង ។គ្រឿងញៀន ដែលត្រូវដុតបំផ្លាញនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន នាឱកាសព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ មានទម្ងន់សរុប ៧០២គីឡូក្រាម និង១៣៦.១៨ក្រាម តាមអំណាចសាលក្រម ក្នុងសំណុំរឿងព្រហ្មទ័ណ្ឌចំនួន៥។a fire drug steung2
ក្នុងនោះរួមមាន៖ ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធសរុប៦០៣គីឡូក្រាម និង៤៣១.០៣ក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៊ុនទម្ងន់សុទ្ធសរុប២០គីឡូក្រាម និង៩៩២.៥៧ក្រាម, គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់សុទ្ធសរុប៣១គីឡូក្រាម និង៩២៣.២ក្រាម, គ្រឿងញៀនប្រភេទម៉ិចស្តាស៊ី(MDMA) ទម្ងន់សុទ្ធសរុប១១គីឡូក្រាម និង៩៩១.៨៦ក្រាម រួមនិងសារធាតុញៀនមិនច្បាស់ទម្ងន់
សុទ្ធសរុប ៣៧គីឡូក្រាម និង២១៧.៩២ក្រាម។ក្រៅពីដុតបំផ្លាញ មន្ត្រីអនុវត្តច្បាប់បានចុះពង្រឹងការអនុវត្តវិធានការច្បាប់ តាមរូបភាពនៃការបង្ក្រាប ទប់ស្កាត់ ការចរាចរណ៍ ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ១៧ករណី ឃាត់ខ្លួនជន សង្ស័យសរុប ៣៨នាក់ ប្រុស ក្នុងនោះ មានជនជាតិវៀតណាម ០១នាក់ និងជនជាតិ ថៃ ០៣នាក់ផងដែរ។តែសមត្តកិច្ចមិនបានប្រាប់ថាឈ្មយញទាំងហ្នឹងជាបើគុកម្នាក់ប៉ុន្មានឆ្នាំនោះទេ?។
ដោយសារខេត្តស្ទឹងត្រែងជាខេត្តគោលដៅនៃការឆ្លងកាត់ អាជ្ញាធរខេត្ត បានពង្រឹងសមត្ថកិច្ចទទួលខុសត្រូវរបស់ការិយាល័យទំនាក់ទំនងព្រំដែន (BLO) នៅតាម ច្រកទ្វារអន្តរជាតិច្រកតំបន់ព្រំដែន និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាទៀងទាត់ជាប់ព្រំដែន ទាំងផ្លូវទឹក(ទន្លេមេគង្គ)និងផ្លូវគោកសំខាន់ៗ ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀន ខុសច្បាប់ សារធាតុគីមីផ្សំផលិតគ្រឿងញៀន ដើម្បីទប់ស្កាត់លំហូរ ចូលគ្រឿងញៀនពី ប្រទេសជិតខាងផងដែរ។បន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជាលេខ០១ បប គោលការណ៍ «សម្អាតច្រកចេញពីផ្ទៃបឹង» ដោយត្រូវត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងត្រូវមានវិធានការទាន់ពេលចំពោះមន្ត្រីទាំងឡាយណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ភាពស្អាតស្អំ និងគំរូនៃការអនុវត្តច្បាប់។គេមិនដឹងថាការដុតបំផ្លាញគ្រឿងញៀនជាចំហរបែបហ្នឹងអាចមានផលប៉ះពាល់ដល់សុខភាពអ្នកមើលនិងអ្នកដុតដែរអត់នោះទេ?៕a fire drug steung1