ភ្នំពេញ ៖ យោងតាម​ព្រះរាជក្រឹត្យ ដែល​សារ​ពត៍​មាន​ទទួលបាន​នៅ​យប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៤​នេះព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​សំណើរ​របស់​នាយក​រដ្ឋ​ម​ន្ត្រិ បាន​ត្រាស់បង្គាប់​ផ្លាស់ប្តូរ និង​តែងតាំង​អភិបាលខេត្ត​ចំនួន​០៨​រូប​។​

យោងតាម​ព្រះរាជ​ក្រិ​ត្យ អភិបាលខេត្ត​ដែល​ត្រូវបាន​ផ្លាស់ប្តូរ និង​តែងតាំង​ថ្មី​ព្រមទាំង​បញ្ចប់​តួនាទី​រួមមាន ៖១៖ លោក សរ សុ​ពុ​ត្រា ពី​អភិបាលរង​ខេត្តកំពង់ស្ពឺ ត្រូវបាន​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​ស្ទឹងត្រែង​។​២៖ លោក វ៉ី សំណាង ត្រូវបាន​ប្តូរ​ពី​ខេត្តកំពង់ស្ពឺ ទៅកាន់​ខេត្តតាកែវ​វិញ​។​៣៖ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ប្តូរ​ទៅកាន់​ខេត្តកំពង់ស្ពឺ​។​៤៖ លោក មាន ចាន់​យ៉ា​ដា ពី​អភិបាលរង​រាជធានី​ភ្នំពេញ ត្រូវបាន​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

៥៖ លោក គួច ចំរើន ត្រូវបាន​ត្រាស់បង្គាប់​ប្តូរ​ពី​ខេត្ត​ព្រះសីហនុ ទៅកាន់​ខេត្តកណ្តាល​។​៦៖ លោក ម៉ាង ស៊ី​ណេ​ត តម្លើង​ពី​អភិបាលរង​ខេត្ត​ព្រះសីហនុ ត្រូវបាន​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​ព្រះសីហនុ​។​៧៖ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ត្រូវបាន​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​កំពង់ធំ​។​៨៖ លោក ប៉ែន កុស​ល្យ ត្រូវបាន​ត្រាស់បង្គាប់​ប្តូរ​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទៅកាន់​ខេត្ត​ត្បូងឃ្មុំ​។​

៩៖ លោក ស្វាយ សំ​អ៊ាង ត្រូវបាន​ត្រាស់បង្គាប់​ផ្ទេរ​ពី​អភិបាលខេត្ត​ស្ទឹងត្រែង ទៅជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​១០៖ លោក អ៊ូច ភា ត្រូវបាន​ត្រាស់បង្គាប់​ផ្ទេរ​ពី​អភិបាល​ខេត្តតាកែវ ទៅជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​១១៖ លោក គង់ សោភ័ណ ត្រូវបាន​ត្រាស់បង្គាប់​ផ្ទេរ​ពី​អភិបាលខេត្ត​កណ្តាល ទៅជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​១២៖ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ ត្រូវបាន​ផ្ទេរ​ទៅជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ