ភ្នំពេញ ៖ មាន គូសង្សារមួយគូមកជួបគ្នាក្នុងបន្ទប់ ជួលមួយកន្លែងនៅតាមបណ្ដោយផ្លូវលេខ 287 ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញត្រូវនឹងថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២៤ ហើយក៏បានសម្លាប់ភាគីខាងស្រីហរួចចាក់សោពីក្រៅហើយ ក៏គេចខ្លួនបាត់ស្រមោល។
នារីរងគ្រោះ ត្រូវជនសង្ស័យច្របាច់ ក សម្លាប់ រួចយកទៅព្យូរ ក នៅជាប់និងចង្រឹងទ្វារ ចាក់សោរពីខាងក្រៅ រត់គេចខ្លួនបាត់ ។ជនរងគ្រោះឈ្មោះ សួន មករា អាយុ២២ឆ្នាំ ភេទស្រី ស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ និងស្នាក់នៅបន្ទប់ជួលជាន់ទី១ ។ប្រភពព័ត៌មានបានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ គាត់បានឃើញនារីរង គ្រោះនិងបុរសជាសង្សារបានដើរឡើងបន្ទប់ជាមួយគ្នា រួចក៏ចូលក្នុងបន្ទប់ចាក់សោរបាត់តែម្តង ។ប្រភពព័ត៌មានបានបញ្ជាក់ពីក្រុមគ្រួសារសាច់ញាតិឲ្យដឹងថា នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៤នេះ គាត់បានទាក់ទងមកកូនស្រី តាមរយៈទូរស័ព្ទជាច្រើនដង ប៉ុន្តែខលចូលមិនបានលើកទូរស័ព្ទ នោះឡើយ ។
សមត្ថកិច្ចពិនិត្យចុះសាកសពបានឃើញថា មានស្លាកស្នាម ម្រាមដៃនៅលើបំពង់ក និងឃើញសភាព សពចង ក នឹងខ្សែជាប់ចំរឹងទ្វារតែម្តង ។ សមត្ថកិច្ចបានសន្និដ្ឋានថា គឺជាករណីជាឃាតកម្ម ដោយសពមុនពេលស្លាប់ ត្រូវបានមនុស្សច្របាច់ ក សម្លាប់ រួចយកទៅព្យូរតាមក្រោយ ៕មភ