ភ្នំពេញ៖កំណើនអ្នកទោសជាទណ្ឌិតនិងជនជាប់ចោទ ដែលជាប់ឃុំក្នុងពន្ធនាគារនៅប្រទេសកម្ពុជា បានកើនឡើងសរុបជិត ៥ម៉ឺននាក់ ដែលចំនួននេះជាតួលេខដ៏ច្រើនមិនធ្លាប់មាន ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។
២០២៤ ។a prisona
លោក នុត សវនា ថ្លែងថា ការកើនឡើងនៃចំនួនអ្នកទោសជាប់ឃុំក្នុងពន្ធនាគារនេះជាក្តីបារម្ភដ៏ធំមួយ ។ ដើម្បីដោះស្រាយបញ្ហានេះ កម្ពុជាត្រូវធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ។ នេះបើតាមការស្រង់សម្តីរបស់លោកក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) ។តាមវិទ្យុ RFI គឺលោក នុត សវនា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានអ្នកជាប់ឃុំក្នុងពន្ធនាគារសរុបជិត ៥ម៉ឺននាក់ ដែលជាចំនួនដ៏ខ្ពស់ ។ ការកើនឡើងនូវចំនួនអ្នកជាប់ឃុំនេះកើតចេញពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងបញ្ហាផ្លូវច្បាប់កម្ពុជា ។ ដើម្បីទម្លាយភាពចង្អៀតនៅក្នុងពន្ធនាគារ កម្ពុជាត្រូវសាងសង់អគារពន្ធនាគារបន្ថែម ឬច្នៃបន្ទប់ពន្ធនាគារឱ្យធំជាងមុន ដើម្បីដោះស្រាយឱ្យទាន់សភាពការណ៍បន្ទាន់សព្វថ្ងៃ ។
សម្រាប់កំណើនអ្នកទោសនេះលោក នុត សវនា ចង់ឱ្យមានកិច្ចសហការរវាងស្ថាប័នតុលាការក្រសួងយុត្តិធម៌ ស្ថាប័នជំនាញ សង្គមស៊ីវិល និងវិស័យឯកជន ។សូមបញ្ជាក់ថាកាលពីដើមអាណ្តត្តិរាជរដ្ឋាភិបាលទី៧ឯកសសុខាឧបនាយករដ្ឋមន្ត្រីបានបង្ហើឲ្យដឹងថាមានអ្នកទោសក្នងពន្ធ័នាគារជាង៤ម៉ឺននាក់ទៅហើយក្នុងនោះប្រមាណជិត៥០ភាគរយជាអ្នកទោសបទល្មើសគ្រឿងញៀន។ឡូវនេះបន្ទាប់ពីមានបទបញ្ជានាយករដ្ឋមន្ត្រីជម្រុញឲ្យបង្ក្រាបបទល្មើសគ្រឿងញៀននិងក្មេងទំនើងប៉ុន្មានខែចុងក្រោយនេះធ្វើឲ្យចំនួនអ្នកទោសដាច់ខាតកាន់តែកើនឡើងជាមិនខាន។តាមស្ថានភាពនេះការបង្កើតគុកវាមិនមែនជាដំណោះស្រាយទេ។ការធ្វើសមាះរណកម្មអ្នកទោសទៅនិងសង្គមជាតិការដោះស្រាយទំនាស់ក្រៅប្រពន្ធ័តុលាកអាចជាមធ្យោបាយល្អផងដែរ៕ប្រភព មាតុភូមិ