ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៤​នាក់ ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។
បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ នៅរសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៤នេះថា ជនសង្ស័យ​ទាំង​០៤​នាក់ រួម​មាន ៖
១. ឈ្មោះ យ៉​ន ភារៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ស្វាយ​យា ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។
២. ឈ្មោះ ស៊ុន សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ភូ​មិច​ន្ត្រី ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។
៣. ឈ្មោះ ស៊ិ​ន ស៊ី​ណែ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ភូ​មិច​ន្ត្រី ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។
៤. ឈ្មោះ ហុង ស៊ី​ណូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ភូ​មិច​ន្ត្រី ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។
ប្រភពបន្តថាករណី​ជួញដូរ​គ្រឿងញៀន កើតឡើង​ នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូ​មិច​ន្ត្រី ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ហើយ​គ្រាន់តែ​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក ឡឹ​ក ចំរើន មេបញ្ជាការ​ស្តីទី កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​បញ្ចា​ឱ្យ​កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាស​ហែក ដឹកនាំ​ដោយ​លោក​សៅ ផ​ល្លី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្ត និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូ​មិច​ន្ត្រី ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤ នាក់ និងដកហូត​វត្ថុ​តាង រួម​មាន ៖
-​គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ២១​កញ្ចប់
-​ទូរ​សព្ទ​ដៃ ចំនួន ០២​គ្រឿង
-​អាវុធ​កែ​ច្នៃ​ចំនួន ០១ ដើម
-​ដាវ ចំនួន ០១​ដើម
-​កាំបិត ចំនួន​០១
-​ម៉ូតូ ចំនួន ០២​គ្រឿង ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ