ខេត្តព្រះសីហនុ ៖ រថយន្ដដឹកសំរាម១គ្រឿងគ្មានគុណភាពសុវត្ថភាពបើកចុះចំណោត បានជ្រុលទៅបុកម៉ូតូកង់បីដឹកព្រះសង្ឃនិមន្តទៅបិណ្ឌបាត បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលចំនួន៥អង្គ ។បន្ទាប់មកបានជ្រុលទៅបុករថយន្ដ២គ្រឿងទៀតដែលចតនៅម្ខាងផ្លូវបណ្ដាលឱ្យខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវអូរ២ ត្រង់ចំណុចផ្លូវចុះចំណោតពីឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។a car cabage si
រថយន្តប្រមូលសំរាមនៅក្រុងព្រះសីហនុដែលជួបគ្រោះថ្នាក់នេះពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ២AQ-៩៨៣៤ ចំណែកម៉ូតូកង់បីដឹកព្រះសង្ឃ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១KQ-១០៣០ ។ រីឯរថយន្ត២គ្រឿងទៀត មួយគ្រឿងម៉ាកហ្វដពណ៏ស ពាក់ផ្លាកលេខ ភ្នំពេញ ២BD-៧៣០៦ ដែលម្ចាស់ចតចូលហូបបាយ និងមួយគ្រឿងទៀតម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះ
សីហនុ ២A-០៤៦១ ។ក្រោយកើតហេតុ ព្រះសង្ឃទាំង៥អង្គដែលរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។សម្រាប់ការខូចខាតសម្ភារៈអ្នកដទៃមិនដឹងថាម្ចាស់ក្រុមហ៊ុនឡានដឹកសម្រាមសងប៉ុន្មាននោះទេ?៕a car cabage si1