ព្រះវិហារ:នៅថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ​២០២៣ វេលាម៉ោងប្រហែល​ ៦:៣០​ នាទី​
មានករណី​ អំពើហឹង្សាក្នុងគ្រួសារដោយប្រេីកាំបិតកាប់បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់​ នៅភូមិចម្ការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ​ ខេត្តព្រះវិហារ។
១/ជនរងគ្រោះ ឈ្មោះ ស្រី​ វឿន ភេទស្រី​ អាយុ​៣៣ឆ្នាំ​ មុខរបរ​កសិករ​ នៅភូមិចម្ការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ​ ខេត្តព្រះវិហារ​ (ត្រូវជាប្រពន្ធបានស្លាប់)។
២/ជនសង្ស័យឈ្មោះ​ ធី​ វង ភេទ ប្រុស អាយុ​៣១ឆ្នាំ​ នៅភូមិចម្ការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ​ (ត្រូវជាប្ដី​បានដុតខ្លួនឯង​ និងរត់ចូលឡានចង់សម្លាប់ខ្លួនតែមិនស្លាប់រងរបួសធ្ងន់ឥឡូវកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក​១៦មករា​ ខេត្តព្រះវិហារ​ និងដោយយោងតាមបញ្ជារបស់ឯកឧត្ដម​ ទី​ សុវិនថាល់​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ​ បានឱ្យយេីងធ្វេីការប្រគល់ជនសង្ស័យខាងលេីទៅឱ្យសាច់ញាតិដេីម្បីយកទៅព្យាបាល។ post news

By admin

Leave a Reply

Your email address will not be published. Required fields are marked *