បាត់ដំបង​៖ កម្លាំង​សមត្ថកិច្ច​ជំនាញ បានធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​សង្ស័យ រហូត​ឈានដល់​ការឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ប្តីព្រមទាំរឹបអូស​បាន​អាវុធ​វែង ខ្លី ជាង ៤០​ដើម រួមទាំង​គ្រាប់ ២២​គ្រាប់ នៅ​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៤ លាក់ទុកនៅ លំនៅដ្ឋាន​ក្នុង​ដីឡូត៍​មួយកន្លែង ស្ថិតក្នុង​ក្រុមទី​២៧ ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​។ជនសង្ស័យជាប្តីឈ្មោះអៀសុខជាអាយុ៤៥ឆ្នាំនិងប្រពន្ធឈ្មោះសាន់ភណ្ឌ័អាយុ៣៥ឆ្នាំ។អាវុធ​វែង​ខ្លី​ទាំង​ជាង ៤០​ដើម ដែល​ដកហូត​បាន រួមមាន ប្រភេទ AK៤៧ ចំនួន ១១​ដើម​, M១៦ ចំនួន ៤​ដើម​, M៤ ចំនួន ២​ដើម​, ក​ភ្លើង THUNDER X ១​ដើម​, កាំភ្លើង​ខ្យល់ ៥​ដើម​, កាំភ្លើង​រឡូ ១​ដើម​, កាំភ្លើង​វែង​បាញ់​សត្វ ១៦​ដើម​មានប្រភពពីខេត្តព្រះសីហនុ។ ក្រៅពីនេះ​ក៏មាន​បង់ AK ២៩​បង់​, M១៦ ចំនួន ១៤​បង់​, គ្រាប់​AK ៤៧, M ១៦, ៩ MM , គ្រាប់ ៣៨០ សរុប​ចំនួន ២២​គ្រាប់ និង​សម្ភារ​កែច្នៃ​មួយចំនួនទៀត​។​បច្ចុប្បន្ន ស្ត្រីជន​សង្ស័យ​ជួញដូរ​អាវុធ​ខុសច្បាប់​នេះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​សួរនាំ និង​កំពុង​អនុវត្ត​នីតិវិធី​ច្បាប់​៕ មាតុភូមិ​

By admin

Leave a Reply

Your email address will not be published. Required fields are marked *