ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលស្រុកមុខកំពូល បានឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីលួចមានស្ថានទម្ងន់ទោសដោយសាការប្រព្រិត្តអំពើហិង្សា(ប្រើជើងធាក់ផ្តួលជនរងគ្រោះប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២២) កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង០៤:៣០នាទី នៅចំណុចផ្លូវ៦ ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មី ចាន់រ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅ ភូមិស្វាយស្រណោះ ឃុំរការោ ស្រុកមុខកំពូល ខេត្តកណ្តាល។

ចំណែកជនសង្ស័យទី១.ឈ្មោះ មាស គាកាណូ ហៅក្រៅ តូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ២៤២ ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ។
ទី២.ជនសង្ស័យឈ្មោះ ពៅ ម៉ូស្តាហ្វា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។
ទី៣.ជនសង្ស័យឈ្មោះ កៅ កង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ។
ទី៤.ជនសង្ស័យឈ្មោះ សុគន្ធ សុផាត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។
សម្ភារៈបាត់បង់រួមមាន:ម៉ូតូ១គ្រឿងម៉ាក់ហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ស្លាកលេខ កំពង់ចាម1AB-8008 ។
សម្ភារះដកហូតរួមមាន: ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1KI-5812 ។
ម៉ូតូ១គ្រឿងម៉ាកហុកដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1AR-8775 ទូរសព្ទម៉ាកIphone ចំនួន04គ្រឿង ។
លោកអធិការខណ្ឌឬស្សីកែវបានឲ្យដឹងទៀតថា
នៅថ្ងៃកើតហេតុជនរងគ្រោះបានបើកម៉ូតូមួយគ្រឿងហុងដាសេ១២៥ទៅធ្វើការមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ ចំនួន០៨នាក់ជិះម៉ូតូ៤គ្រឿងដែលមានឈ្មោះខាងលើនិងបក្ខពួកឈ្មោះ រាជ ភេទប្រុស អាយុប្រហែ១៨ឆ្នាំឈ្មោះបុត្រ ភេទប្រុស អាយុ
ប្រហែល១៧ឆ្នាំ ០២នាក់ទៀតមិនស្គាល់ឈ្មោះ ហើយឈ្មោះរាជ បានប្រើជើងធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះដួលរួចឈ្មោះកងជាអ្នកលើកម៉ូតូបានវ៉ៃមកលើជនរងគ្រោះរួចនាំគ្នាលើកម៉ូតូជនរងគ្រោះឡើងនាំគ្នាជិះគេចខ្លួនបាត់អស់។
បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍
នគរបាលព្រែកដំបងស្រុកមុខកំពូលក្រោយទទួលបណ្តឹងអធិការដ្ឋានស្រុកមុខកំពូលបានសហការជាមួយអធិការដ្ឋានខណ្ឌឬស្សីកែវធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញារហូតឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យនៅម៉ោង៩យប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ៥
មុខសាលាច្រាំងចំរេះ ភូមិឃ សង្កាត់ច្រាំងចំរេះទី២
ខណ្ឌឬស្សីកែវ យកមកសាកសួរនៅអធិការដ្ឋានខណ្ឌឬស្សីកែវ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវប្រគល់ជូនអធិការដ្ឋានស្រុកមុខកំពូលដើម្បីចាត់ការបន្តតាមនីតិវិធី៕នគរវត្ត​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ