ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​បាន ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ក្លិប​កម្សាន្ត​TNL (​ចំការ​ខ្នុរ​) ឃាត់ខ្លួន​ចំនួន​២៤​នាក់ ដោយ​រឹបអូស​វត្ថុតាង​គ្រឿងញៀន​មួយចំនួន នៅ​យប់​រំលងអធ្រាត្រ ចូល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​ភូមិ​ចំការ​ខ្នុរ សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​a club tnl1 

​លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់ថា ៖ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ក្លិប​កម្សាន្ត​យីហោ TNL (​ចំការ​ខ្នុរ​)​ធ្វើឡើង​ចាប់ពី​ម៉ោង​២ ដល់​៤​ទាបភ្លឺ ដោយបាន​ឃាត់ខ្លួន​ចំនួន​២៤​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ចំនួន​១៧​នាក់ ស្រី​២​នាក់ និង​អ្នក​បម្រើសេវា​ក្នុង​ក្លិប​ចំនួន​៧​នាក់ និង​រឹបអូស​វត្ថុតាង​មាន​គ្រឿងញៀន​មួយចំនួន​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ ។​

​លោក​បាន​បញ្ជាក់ថា ៖ ការចុះ​ប្រតិបត្តិ​បង្ក្រាប​ក្លិប​កម្សាន្ត​នេះ ជាការ​ណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ដឹកនាំ​ដោយ​លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ​បាន​នាំ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ មនុស្ស​ដែល​ឃាត់ខ្លួន​២៤​នាក់ ត្រូវ​យកមក​ធ្វើតេស្ត​រកសា​ធាតុ​ញៀន បើ​រកឃើញ និង​អនុវត្ត​តាមច្បាប់​ត្រូវ​បញ្ជូនទៅ​តុលាការ និង​អ្នក​ដែល​រក​មិនឃើញ​ធ្វើការ​អប់រំ និង​កិច្ចសន្យា​អោយ​បញ្ឈប់​សកម្មភាព ។​​លោក​អភិបាលក្រុង​សិរីសោភ័ណ​បានបញ្ជាក់​ថា ៖ ការបង្ក្រាប​គឺ​តាម​ការណែនាំ​ពី​ឯកឧត្តម អ៊ុំ​រាត្រី ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​លុបបំបាត់​បទល្មើស​គ្រឿងញៀន និង​ក្រុម​បងតូច​បងធំ ។​a club tnl

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ