(​ភ្នំពេញ​)៖​ក្បាលរថភ្លើង​ដុត​ម៉ា​ហ្សូ​ត​ប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១​គ្រឿង ដែល​បាន​ទិញ​មកពី​ប្រទេស​ជប៉ុន នឹងដាក់​ឱ្យ​ដំណើរ​ការរត់​លើផ្លូវ​ដែក ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​លោក ផន រី​ម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យ​កាសែត​ដឹងថា​៖​តាម​ផែនការ​រថភ្លើង​សម្រាប់​អ្នកដំណើរ​នេះ បានកំណត់​ឱ្យ​រត់​នៅលើ​ផ្លូវ​រថភ្លើង​ភាគខាងត្បូង (​ភ្នំពេញ​-​ព្រះសីហនុ​) តម្រូវឱ្យ​រត់​៨០km/h និង​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង (​ភ្នំពេញ​-​ប៉ោយប៉ែត​) តម្រូវឱ្យ​រត់​ចន្លោះ​ពី ៣០-៥០km/h​។​a locomotiv 

​លោក ផន រី​ម បាន​ប្រាប់ថា នៅពេលនេះ ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន​ផ្លូវដែក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន Royal Railway Cambodia (RRC) ព្រមទាំង​ក្រុម​ជាង​ជំនាញ​ពី​បរទេស បាន​ចុះ​ពិនិត្យ​រួមគ្នា និង​ធ្វើ​ការងារ​លើ​ការងារ​កែតម្រូវ​កង់​រថភ្លើង​ដឹក​អ្នកដំណើរ​ជប៉ុន ពី​ទទឹង​ផ្លូវដែក 1067​ម​ម (​ស្តង់ដារ​ផ្លូវដែក​ជប៉ុន​) មក​ទទឹង​ផ្លូវដែក 1000​ម​ម (​សម្រាប់​ស្តង់ដារ​ផ្លូវដែក​កម្ពុជា​) និង​ប្រព័ន្ធ​ហ្វ្រាំង​រថភ្លើង សម្រាប់​ប្រើប្រាស់ ដើម្បី​ធានា​សុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព​។​

​ក្រុមការងារ​បច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​ណែនាំ​ក្រុមហ៊ុន Royal Railway Cambodia បន្ទាប់ពី​កែតម្រូវ​រួច ត្រូវធ្វើ​ការសាកល្បងរ​ត់​នៅលើ​ផ្លូវដែក រហូតដល់​ប្រា​កថា មាន​សុវត្ថិភាព​សម្រាប់​ដឹកជញ្ជូន​អ្នកដំណើរ​មុននឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ចំពោះ​វឌ្ឍនភាព​នៃ​ការកែសម្រួល​បច្ចេកទេស​ទូរ​រថភ្លើង​នេះ កំពុង​បន្ត និង​សម្រេច​លទ្ធផល​បាន​ច្រើន​ហើយ​។​
​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន ក៏បានផ្តល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន Royal Railway Cambodia យកចិត្តទុកដាក់​ខ្ពស់​លើ​ការធានា​សុវត្ថិភាព និង​ផាសុកភាព​របស់​បងប្អូន​អ្នកដំណើរ​។​

តាម​អ្នកនាំពាក្យ លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​លើ​ការលើកកម្ពស់​សុវត្ថិភាព នៃ​ដំណើរ​ប្រតិបត្តិការ​ប្រចាំថ្ងៃ របស់​ក្រុមហ៊ុន ដោយ​រាប់ទាំង​ការផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង ដល់​សាធារណជន ការបណ្តុះបណ្តាល​អ្នកបើក​បរ ការបំពាក់​ផ្លាកសញ្ញា និង​របារ​សុវត្ថិភាព ជាពិសេស​នៅត្រង់​ចំណុចប្រសព្វ​ជាមួយ​ផ្លូវថ្នល់ និង​តំបន់​ទីប្រជុំជន ដែលមាន​ចរាចរណ៍​មមាញឹក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ ដែល​អាច​កើតមាន​ជាយថាហេតុ​ឱ្យអស់​ពី​លទ្ធភាព និង​សមត្ថភាព​ដែល​អាច​ធ្វើបាន​។ ក្រុមហ៊ុន Royal Railway Cambodia​ទើប បាន​ទិញ​ក្បាលរថភ្លើង​ប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១​គ្រឿង​ពី​ប្រទេស​ជប៉ុន​៕a locomotiv1

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ